វៀតណាមដាក់ចេញដំណោះស្រាយបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មខ្នាតតូច

(VOVWORLD) - សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូល ដែលក្រុមហ៊ុនត្រូវបង់ក្នុងឆ្នាំ ២០២០ សម្រាប់សហគ្រាស សហករណ៍ អង្គភាព និងអង្គការដទៃទៀត ត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភា នៅព្រឹកថ្ងៃទី ១១ ខែមិថុនា។ 
វៀតណាមដាក់ចេញដំណោះស្រាយបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មខ្នាតតូច - ảnh 1 រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung 

នេះគឺជាដំណោះស្រាយ ដើម្បីជួយឧបត្ថម្ភដល់ការកាត់បន្ថយ ការលំបាកសម្រាប់អង្គភាពអាជីវកម្មខ្នាតតូច នៅក្នុងដំណាក់កាលដែល ខឿនសេដ្ឋកិច្ចជួបការលំបាកដោយ សារតែផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាល COVID-19។

ជាក់ស្តែងគឺ រដ្ឋាភិបាលស្នើឱ្យកាត់បន្ថយ ៣០% នៃចំនួនពន្ធលើប្រាក់ចំណូលដែលសហគ្រាសត្រូវបង់ក្នុងឆ្នាំ ២០២០ សម្រាប់សហគ្រាសដែលមានប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មិនលើសពី ៥០ ពាន់លានដុង (ប្រហែល ២,១ លានដុល្លារអាមេរិក) និងបរិមាណនិយោជិកចូលរួមក្នុងការធានារ៉ាប់រងសង្គមជាមធ្យមមិនត្រូវលើសពី ១០០ នាក់នៅឆ្នាំ ២០២០ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃគោលនយោបាយជួយឧបត្ថម្ភ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានឲ្យដឹងថា៖ “សំណើរកាត់បន្ថយចំនួន ៣០% នៃពន្ធលើប្រាក់ចំណូលដែលអង្គភាពអាជីវកម្មត្រូវបង់នៅឆ្នាំ ២០២០ សម្រាប់អាជីវកម្មខ្នាតតូច នឹងចូលរួមជួយឧបត្ថម្ភដល់អាជីវកម្មទាំងនេះ រួចផុតពីការលំបាក ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ  COVID-19។ នេះក៏ជាការជួយឧបត្ថម្ភសហគ្រាសធុនតូចនិងរីកចម្រើនទៅជាសហគ្រាសខ្នាតធំ ដើម្បីចូលរួមវិភាគទានថវិការដ្ឋនាពេលខាងមុខ”។

យោងតាមទិន្នន័យស្ថិតិ គិតត្រឹមដំណាច់ឆ្នាំ ២០១៩ វៀតណាមមានអង្គភាពអាជីវកម្មកំពុងដំណើរសកម្មភាពប្រមាណ ៧៦ម៉ឺន អង្គភាព។ ក្នុងនោះ អង្គភាពអាជីវកម្មខ្នាតតូចស្រូបយកជាង ៩៣% នៃចំនួនអង្គភាពអាជីវកម្មសរុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ