វៀតណាមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការដោះស្រាយបញ្ហាប្រឈមចំពោះកុមារ

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បគួរតែបង្កើនថែមទៀត នូវការទទួលខុសត្រូវរបស់ខ្លួន យោងតាមធម្មនុញ្ញអ.ស.ប ព្រមទាំងអនុម័តលើយន្តការ ដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាប្រឈមក៏ដូចជាស្វែងរកដំណោះស្រាយ សម្រាប់បញ្ហានេះផងដែរ។ 

វៀតណាមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការដោះស្រាយបញ្ហាប្រឈមចំពោះកុមារ - ảnh 1ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំ តាមទម្រង់ Arria ក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមរបស់កុមារដែលមិន ទទួលបានការថែទាំរបស់ឪពុកម្ដាយក្នុងជម្លោះ”។ 
នៅថ្ងៃទី៣ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំ តាមទម្រង់ Arria ក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមរបស់កុមារដែលមិន ទទួលបានការថែទាំរបស់ឪពុកម្ដាយក្នុងជម្លោះ”។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាម គំនិតផ្ដួចផ្ដើមរបស់វៀតណាម ដោយមានការចូលរួមរបស់ប្រទេសចំនួនជិត១០០នៅ ទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខ និងបណ្ដាប្រទេស អង្គការជាអ្នកសង្កេតការណ៍ របស់អង្គការសហប្រជាជាតិផងដែរ។
កិច្ចប្រជុំតាមទម្រង់ Arria ជាកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខ សំដៅ ពិនិត្យមើលបញ្ហាដែលទើបលេចចេញ ឬនៅតែមានមតិខុសៗគ្នា ដោយអាចមានការ ចូលរួមរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ឬមិនទាំងអស់ និងការ ចូលរួមរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងៗទៀត។
ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិ ចាត់ទុកថា ជម្លោះនិងភាពតានតឹងលើទូទាំង សកលលោក កំពុងបង្កឡើងបញ្ហាប្រឈមចំពោះប្រជាជន រួមទាំងកុមារផង។ ហេតុ ដូច្នេះ ត្រូវការលើកកំពស់មនសិការអំពីការការពារនិងថែទាំកុមារ ក៏ដូចជាបង្កើនការ ជួយឧបត្ថម្ភដល់កុមារនៅទាំងថ្នាក់ជាតិ តំបន់ និង សកលលោក។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បគួរតែបង្កើនថែមទៀត នូវការទទួលខុសត្រូវរបស់ខ្លួន យោងតាមធម្មនុញ្ញអ.ស.ប ព្រមទាំងអនុម័តលើយន្តការ ដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាប្រឈមក៏ដូចជាស្វែងរកដំណោះស្រាយ សម្រាប់បញ្ហានេះផងដែរ។ លោកឯកអគ្គរដ្ឋទូតបានជម្រាបថា វៀតណាមជាប្រទេស ដំបូងនៅអាស៊ីនិងទី២លើពិភពលោក ដែលបានអនុម័តលើអនុសញ្ញាអង្គការសហ ប្រជាជាតិអំពីសិទ្ធិកុមារ ហើយតែងតែដាក់បញ្ហាការពារនិងថែទាំកុមារជាអាទិភាពខ្ពស់ នៅពេលទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ