វៀតណាមដឹកនាំកិច្ចប្រជុំលើកទី ៣៩៥ នៃគណៈកម្មាធិការប្រឹក្សា UNESCAP

(VOVWORLD) - តំណាងប្រទេសនានាបានបញ្ជាក់ថា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ដើម្បីសម្រេចបាននូវសិទ្ធិទទួលបានសមធម៌នេះ ក៏ដូចជាការដោះស្រាយវិសមភាពផ្ទៃក្នុងនៅគ្រប់កម្រិត។

នាថ្ងៃទី ៧ ខែកញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ និងជាតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក (UNESCAP) លោក Phan Chi Thanh បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៣៩៥ នៃគណៈកម្មាធិការប្រឹក្សា UNESCAP (ACPR) ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមទម្រង់អ៊ីនធឺរណែត។

តំណាងប្រទេសទាំងអស់បានឯកភាពគ្នាថា ការធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការនិងថ្នាំព្យាបាលជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាពនិងតម្លៃសមរម្យ គឺជាចំណុចស្នូលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ នាពេលបច្ចុប្បន្ន និងក្នុងយុទ្ធសាស្ត្រស្តារឡើងវិញក្រោយជំងឺរាតត្បាត។ តំណាងប្រទេសនានាបានបញ្ជាក់ថា សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ដើម្បីសម្រេចបាននូវសិទ្ធិទទួលបានសមធម៌នេះ ក៏ដូចជាការដោះស្រាយវិសមភាពផ្ទៃក្នុងនៅគ្រប់កម្រិត។

សូមគូសបញ្ចាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ACPR លើកទី ៣៩៥ បង្ហាញពីទំនុកចិត្តរបស់ប្រទេសនានាទៅលើតួនាទីរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី ដោយហេតុនេះបានរួមចំណែកដល់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ