វៀតណាមដឹកនាំសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ូដង់ខាងត្បូង

(VOVWORLD) - ថ្លែងមតិក្នុងនាមប្រទេសជាតិ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានវាយតម្លៃខ្ពស់ចំពោះការវិវត្តវិជ្ជមានក្នុងវិស័យនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង ដោយហេតុនេះរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការការពារក្រុមងាយរងគ្រោះរួមទាំងកុមារ។ 
 វៀតណាមដឹកនាំសម័យប្រជុំពេញអង្គនៃគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ូដង់ខាងត្បូង - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានគណៈកម្មាធិ ការសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកស៊ូដង់ខាងត្បូង ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំកិច្ចប្រជុំរបស់គណៈ កម្មាធិការ ដោយមានការចូលរួមរបស់លោកស្រី Virginia Gamba  តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាកុមារនិងជម្លោះប្រដាប់អាវុធ។

ថ្លែងមតិក្នុងនាមប្រទេសជាតិ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានវាយតម្លៃខ្ពស់ចំពោះការវិវត្តវិជ្ជមានក្នុងវិស័យនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង ដោយហេតុនេះរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការការពារក្រុមងាយរងគ្រោះរួមទាំងកុមារ។ លោកឯកអគ្គរដ្ឋទូតជំរុញឱ្យភាគីពាក់ព័ន្ធនៅស៊ូដង់ខាងត្បូង ពង្រឹងការទទួលបានអាហារការអប់រំនិងសុខាភិបាលសម្រាប់កុមារនិងលើកកម្ពស់កម្មវិធីរួមបញ្ចូលគ្នាសម្រាប់កុមារដែលត្រូវបានជ្រើសរើសជាក្រុមប្រដាប់អាវុធ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា អង្គការសហប្រជាជាតិប្រទេសដទៃទៀតអង្គការក្នុងតំបន់និងដៃគូអន្តរជាតិដទៃទៀតនឹងបន្តគាំទ្រស៊ូដង់ខាងត្បូងក្នុងដំណើរការអន្តរកាល ក្នុងនោះមានការការពារកុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ