វៀតណាមដឹកនាំសម័យពិភាគ្សាស្តីពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស

(VOVworld)-នាថ្ងៃទី៣មិនា កិច្ចប្រជុំសាមញ្ញលើកទី៣១ ក្រុមប្រឹក្សាសិទ្ធិមនុស្ស
អ.ស.ប បានបើកសម័យពិភាគ្សាស្តីពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅ លើសិទ្ធិរបស់មនុស្សដែលត្រូវបានទទួលសុខភាពនិងស្មារតីក្នុងកម្រិតល្អបំផុត។ ក្នុងនាមជាសមាជិកក្រុមជម្រុញការពិភាគ្សាអំពីទំនាក់ទំនងរវាងបម្រែបម្រួល អាកាសធាតុនិងសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធាន ក្រុម
បេសកកម្មវៀតណាមអមអ.ស.បប្រចាំនៅក្រុងហ្សឺណែវបានដឹកនាំសម័យ
ពិភាគ្សានេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen Trung Thanh បានសង្កត់ធ្ងន់ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតដោយបម្រែបម្រួលអា កាសធាតុដោយផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើសុខភាពរបស់មនុស្ស។
ក្នុងកាលៈទេសៈនោះ វៀតណាមសន្យាខំប្រឹងប្រែងរួមបញ្ចូលនូវផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្សចូលក្នុងគោលនយោបាយជាតិ ក៏ដូចជារួមជាមួយប្រទេសដទៃគោរពរាល់ការសន្យានៃកិច្ចព្រមព្រៀងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ