វៀតណាមដណ្ដើមបានមេដាយមាសចំនួន៤គ្រឿងនៅ Sea Games ២៩

(VOVWORLD) - នាថ្ងៃទី២០ សីហា ក្រុមកីឡាវៀតណាមដណ្ដើមបានបន្ថែម មេដាយមាសចំនួន៤គ្រឿងនៅ Sea Games ២៩ ក្នុងនោះ មានមេដាយ២គ្រឿង ក្នុងវិញ្ញាសាក្បាច់គុន wushu របស់កីឡាការិនី Duong Thuy Vi និង Hoang Thi Phuong Giang។
វៀតណាមដណ្ដើមបានមេដាយមាសចំនួន៤គ្រឿងនៅ Sea Games ២៩ - ảnh 1 កីឡាករកាយសម្ព័ន្ធ Dinh Phuong Thanh (រូបថត៖tuoitre)

(VOVworld) - នាថ្ងៃទី២០ សីហា ក្រុមកីឡាវៀតណាមដណ្ដើមបានបន្ថែម មេដាយមាសចំនួន៤គ្រឿងនៅ Sea Games ២៩ ក្នុងនោះ មានមេដាយ២គ្រឿង ក្នុងវិញ្ញាសាក្បាច់គុន wushu របស់កីឡាការិនី Duong Thuy Vi និង Hoang Thi Phuong Giang។ ក្រោយពីរួមជាមួយក្រុមកាយសម្ព័ន្ធវៀតណាមដណ្ដើមបាន មេដាយមាស កីឡាករ Dinh Phuong Thanh បានឲ្យដឹងថា៖

        “នាគ្រាដំបូង យើងខ្ញុំមានការព្រួយបារម្ភនិងតានតឹងបន្តិច ប៉ុន្តែក្រោយនោះ យើងខ្ញុំជំនះបានហើយ។ ពួកកីឡាករវ័យក្មេងយើងខ្ញុំនឹងខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីប្រកួតឲ្យល្អនៅ Sea Games លើកនេះ”។

        ដោយមេដាយមាស៤គ្រឿង វៀតណាមឈានឡើងលំដាប់ថ្នាក់ទី៤លើ តារាងរៀបចំណាត់ថ្នាក់។ នាបច្ចុប្បន្ន ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីកំពុងនាំមុខគេដោយ មេដាយមាសចំនួន១៦គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ