វៀតណាមដណ្ដើមបានមេដាយមាសទី២នៅមហោស្រពកីឡាសម្រាប់ជនពិការអាស៊ី២០១៨

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែតុលា កីឡាករលើកដុំដែកវៀតណាម Nguyen Binh An បានឈ្នះមេដាយមាសទី២ជូនក្រុមកីឡាវៀតណាមនៅក្នុងមហោស្រពកីឡា សម្រាប់ជនពិការអាស៊ីឆ្នាំ២០១៨ (Asian Para Games)។ 
វៀតណាមដណ្ដើមបានមេដាយមាសទី២នៅមហោស្រពកីឡាសម្រាប់ជនពិការអាស៊ី២០១៨ - ảnh 1កីឡាករលើកដុំដែកវៀតណាម Nguyen Binh An (នៅកណ្ដាល) (រូបថត៖ TTXVN) 


 
មុននោះ នាថ្ងៃទី៧ ខែតុលា កីឡាករហែលទឹក Nguyen Thanh Trung បានដណ្ដើមមេដាយមាស ដំបូងជូនក្រុមកីឡាវៀតណាមក្នុងវិញ្ញាសា ១០០ម៉ែត្រហែលកង្កែបផ្នែកបុរស។

        គិតដល់វេលាម៉ោង៣រសៀលថ្ងៃទី៨ ខែតុលា ក្រុមកីឡាវៀតណាមដណ្ដើម បានមេដាយមាស២ គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង ឈរលំដាប់ទី៨នៅលើ តារាងរៀបចំណាត់មេដាយ។ ចូលរួមមហោស្រព Asian Para Games ២០១៨ លើកនេះ ក្រុមកីឡាវៀតណាមរួមមានកីឡាករកីឡាការិនីទាំង៥៤នាក់ដាក់ ចេញគោលដៅគឺដណ្ដើមបានមេដាយមាសយ៉ាងហោចណាស់ចំនួន៤គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ