វៀតណាមដណ្ដើមបានមេដាយមាស៤គ្រឿងក្នុងការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិ
(VOVWORLD) - ក្រុមជម្រើសជាតិវៀតណាមរួមមានបេក្ខជនចំនួន៥នាក់ ហើយបេក្ខជនទាំង ៥នាក់នោះសុទ្ធតែដណ្ដើមបានរង្វាន់ រួមមានមេដាយមាស៤គ្រឿងនិងមេដាយ ប្រាក់១គ្រឿង។
បេក្ខជននៃក្រុមអូឡាំពិករូបវិទ្យាជម្រើសជាតិវៀតណាម |
(VOVworld) - ក្នុងការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិលើកទី៤៨ ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ កក្កដា នោះ មានបេក្ខជនសរុប ៤២៤នាក់នៃប្រទេសនិងតំបន់ដែនដីចំនួន៨៦មកចូល រួម។ ក្រុមជម្រើសជាតិវៀតណាមរួមមានបេក្ខជនចំនួន៥ នាក់ ហើយបេក្ខជនទាំង ៥នាក់នោះសុទ្ធតែដណ្ដើមបានរង្វាន់ រួមមានមេដាយមាស៤គ្រឿងនិងមេដាយ ប្រាក់១គ្រឿង។ដោយលទ្ធផលនេះ ក្រុមវៀតណាមឈរលំដាប់ថ្នាក់ ទី៥។ នេះជា ស្នាដៃខ្ពស់បំផុតតាំងពីមុនមករបស់ក្រុមអូឡាំពិករូបវិទ្យាជម្រើសជាតិវៀតណាម៕