វៀតណាមដណ្តើមបានលទ្ធផលខ្ពស់ក្នុងការប្រលងតារាសាស្រ្តនិងរូបវិទ្យាតារាសាស្ត្រអន្តរជាតិ

(VOVWORLD) - ក្រុមសិស្សវៀតណាមចូលរួមប្រលងតារាសាស្រ្តនិងរូបវិទ្យាតារាសាស្ត្រអន្ដរជាតិលើកទី ១៣ (IOAA) នៅប្រទេសហុងគ្រី ទទួលបានស្នាដៃគួរឱ្យចាប់អារម្មណ៍ដោយមានបេក្ខជន បេក្ខនារី ទាំង ៨ រូប សុទ្ធតែឈ្នះរង្វាន់ ក្នុងនោះ មេដាយមាស មាន១គ្រឿង, មេដាយប្រាក់ ៣ គ្រឿង, មេដាយសំរិទ្ធ ៣ គ្រឿង និងរង្វាន់លើកទឹកចិត្តចំនួន ១គ្រឿង។
វៀតណាមដណ្តើមបានលទ្ធផលខ្ពស់ក្នុងការប្រលងតារាសាស្រ្តនិងរូបវិទ្យាតារាសាស្ត្រអន្តរជាតិ - ảnh 1ក្រុមសិស្សវៀតណាម  

បេក្ខជនទាំងអស់សុទ្ធតែជាសិស្សវិទ្យាល័យនៅហាណូយអាំ Amsterdam ដែលក្នុងនោះ មេដាយមាសដណ្តើមបានពិន្ទុផ្តាច់គេ ដែលត្រូវបានគណៈកម្មាធិការរៀបចំប្រគល់រង្វាន់ បេក្ខជនទទួលបានពិន្ទុខ្ពស់បំផុតនៃការប្រលង ( Absolute Winner)  គឺបានទៅ Nguyen Manh Quan។

សូមជម្រាបថា ការប្រឡងផ្នែកតារាសាស្ត្រនិងរូបវិទ្យាតារាសាស្ត្រអន្តរជាតិលើកទី ១៣ ( IOAA) ធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ១០ ខែសីហា នៅប្រទេសហុងគ្រី ដែលទាក់ ទាញការចូលរួមពីប្រទេសចំនួន ៤២  ក្នុងនោះ ក្រុមចូលរួមប្រកួតជាផ្លូវការចំនួន ៤២ ក្រុម និងក្រុមជាភ្ញៀវកិត្តយសចំនួន ៩ ក្រុម។

នាយប់ថ្ងៃទី ១១ ខែសីហា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅហ៊ុងគ្រីស បានប្រព្រឹត្តទៅពិធីជួបសំណេះសំណាលនិងអបអរសាទរស្នាដៃរបស់គណៈប្រតិភូជានិស្សិត វៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី លោក Nguyen Tien Thuc បានជឿជាក់ថា ជាមួយសមិទ្ធិផលទទួលបាននេះ  ពិតណាស់ថា នាពេលអនាគត ប្អូនៗទាំងអស់នឹងរួមចំណែកកាន់តែច្រើនថែមទៀត ដល់វិស័យវិទ្យាសាស្ត្រដើម្បីជួយជំរុញវិស័យវិទ្យាសាស្ត្ររបស់វៀតណាមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ