វៀតណាម-ដាណឺម៉ាកជម្រុញកិច្ចសហប្រតិបត្តិការ
(VOVworld)-នាព្រឹកថ្ងៃទី៨វិច្ឆិកានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលជា
ផ្លូវការនាយករដ្ឋមន្រ្តីដាណឺម៉ាក Helle Thorning Schmidt ដែលអញ្ជើញមកបំពេញ
ទស្សនកិច្ចវៀតណាមតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen
Tan Dung។ បន្ទាប់នោះនាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការ ចរចារនិងធ្វើជា
ក្សិណសាក្ស៊ីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិកាមួយចំនួនរវាង
វៀតណាមនិងដាណឺម៉ាក។ ក៏ក្នុងថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីដែនម៉ាកHelle Thorning
Schmidt បាមមកសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយ
និស្តវៀតណាម Nguyen Phu Trong និងប្រធានរដ្ឋ Truong Tan Sang។
|
នាយករដ្ឋមន្រ្តីដាណឺម៉ាក Helle Thorning Schmidt
(រូបថតៈ Internet)
|
ក៏ក្នុងឱកាសនេះដែរ កាសែតធំៗនៅវៀតណាមនាថ្ងៃទី៨វិច្ឆិកាបានចុះ
ផ្សាយ វិចារណៈកថាលើកត្រដែតសមិទ្ធិសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កាសែត Nhan Dan ស្ថាប័នឃោសនារបស់បក្សកុម្មយនិស្តវៀតណាម បានអះអាង
ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិករលើគ្រប់វិស័យរវាងវៀតណាម និងដាណឺម៉ាកកាន់តែអភិវឌ្ឍន៌យ៉ាងសកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ វិចារណៈកថា
របស់កាសែត Quan doi Nhan dan បានអះអាងថា វៀតណាមមិនអាចបំភ្លេច ដាណឺម៉ាកជាប្រទេសធ្លាប់មានចលនាគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូដណ្តើមឯករាជ្យ
ឯកភាពប្រទេសជាតិរបស់ប្រជាជាតិវៀតណាម៕