វៀតណាម-ដាណឺម៉ាករំលឹកខួបលើកទី៤៣នៃទិវាបង្កើតទំនាក់ទំនងការទូត

(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៣នៃទិវាបង្កើតទំនាក់
ទំនងការទូតវៀតណាម-ដាណឺម៉ាក(ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៩៧១)នាព្រឹកថ្ងៃទី២៥ វិច្ឆិកា
នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក John
Nielsen បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន វៀតណាមនិងដាណឺម៉ាក
កំពុងកសាងទំនាក់ទំនងថ្មីដ៏ស្អិតរមួតជាង ដោយផ្អែកទៅលើជំនួបសន្ទនានយោ
បាយ ក្នុងនោះប្រមូលផ្ដុំក្នុងវិស័យកំណើនបៃតង បច្ចេកវិទ្យាស្អាតនិងវប្បធម៌ អប់រំ
បណ្ដុះបណ្ដាល។នាពេលខាងមុខ ដាណឺម៉ាកមានគោលបំណងជួយឧបត្ថម្ភវៀត
ណាមតាមទិសផ្គត់ផ្គង់ផលិតផលនិងបំពេញបំប៉នចំណោះដឹងចាំបាច់ដើម្បីជួយ
វៀតណាមផ្ទេប្ដូរខឿនសេដ្ឋកិច្ចរបស់ខ្លួនក្លាយទៅជាខឿនសេដ្ឋកិច្ចបៃតង១។

វៀតណាម-ដាណឺម៉ាករំលឹកខួបលើកទី៤៣នៃទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
ពិធីប្រគល់រង្វាន់នៅប្រកួត “គំនិតបៃតង-គំនិតដាណឺម៉ាក់” (រូបថត៖TTXVN)


លោក John Nielsen ក៏បានសម្ដែងក្ដីសប្បាយរីករាយអំពីការប្រកួតសរសេរអត្ថបទ
ដោយប្រធានបទ “គំនិតបៃតង-គំនិតដាណឺម៉ាក់”​ ដែលបានទាក់ទាញការយកចិត្ត
ទុកដាក់ពីសិស្សានុសិស្សនៃវិទ្យាល័យ Nguyen Sieu។ក្នុងឱកាសនេះដែរស្ថានទូត
ដាណឺម៉ាកបានប្រគល់រង្វាន់សំរាប់សិស្សានុសិស្សចូលរួមការប្រកួតនេះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ