វៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុងការអភិវឌ្ឍទូរគមនាគមន៍នៅកម្ពុជា
(VOVWORLD) - វៀតណាមនិយាយរួម និងវិទ្យុសម្លេងវៀតណាម (VOV) និយាយដោយឡែក តែងតែដើរតួនាទីដ៏សែនសំខាន់ក្នុងការអភិវឌ្ឍទូរគមនាគមន៍នៅកម្ពុជា។
អគ្គនាយករង VOV លោក Vu Hai Quang ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោក ខៀវ កាញារីទ្ធ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបធ្វើការនាថ្ងៃទី ២៦ កក្កដា ជាមួយគណៈប្រតិភូ VOV ដឹកនាំដោយអគ្គនាយករង លោក Vu Hai Quang នោះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បាន វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលវៀតណាមតាមរយៈ VOV ដែលបានផ្ទេរឧបករណ៍បច្ចេកទេសទំនើបៗ បណ្តុះបណ្តាលបុគ្គលិក ហើយចែករំលែកបទពិសោធន៍ ដើម្បីជួយលើកកម្ពស់សមត្ថភាពផលិតកម្មវិធី ពង្រីកតំបន់គ្របដណ្ដប់ ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថានីយវិទ្យុទូរទស្សន៍កម្ពុជា។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ពិសេសជាមួយនឹង ព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់កម្ពុជា ដូចជា ការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ជាដើម ដូច្នេះលោកមាន បំណងថា VOV នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភបន្ថែមទៀតដល់ ក្រសួងព័ត៌មានកម្ពុជា ដើម្បីធានាបានយ៉ាងល្អនូវខ្លឹមសារផ្សព្វផ្សាយដែលបានដាក់ ចេញ។ ជាពិសេស លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃការកសាងស្ថានីយ៍វិទ្យុមិត្តភាពវៀតណាម-កម្ពុជា ហើយស្នើឲ្យភាគីពាក់ព័ន្ធជំរុញ គម្រោងនេះផងដែរ។
រីឯខ្លួនវិញ អគ្គនាយករង VOV លោក Vu Hai Quang បានសង្កត់ធ្ងន់ថា កិច្ច សហប្រតិបត្តិការរវាង VOV និងក្រសួងព័ត៌មានកម្ពុជានិយាយដោយឡែក និងរវាងអង្គ ភាពមុខងារផ្សេងៗទៀតនៃប្រទេសទាំងពីរនិយាយរួមលើវិស័យព័ត៌មាន និងទូរគមនា គមន៍ក្នុងរយៈពេលកន្លងមក បានបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់ក្នុងការជំរុញ និងពង្រីកការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីផលប្រយោជន៍ រួមនៃប្រទេសទាំងពីរ។ លោក Vu Hai Quang បានបញ្ជាក់ថា នាពេលខាងមុខ VOV នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងព័ត៌មានកម្ពុជា ហើយនឹងជួយឧបត្ថម្ភជា អតិបរមាតាមសមត្ថភាពរបស់ខ្លួន។
គណៈប្រតិភូ VOV ទៅទស្សនា និងពិនិត្យគម្រោងលើកកំពស់សមត្ថភាពក្នុងការផលិត រក្សាទុកនិងផ្សាយសម្រាប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា។ (រូបថត៖ VOV) |
នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងលម្អិតអំពីផែនការរបស់ VOV ក្នុងការជួយគាំទ្រដល់ការរៀបចំស៊ីហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តឆ្នាំ ២០២៣។ ក្រៅពីនោះ គណៈប្រតិភូក៏បានទៅទស្សនា និងវាយតម្លៃពីប្រសិទ្ធ ភាពនៃការប្រើប្រាស់ឧបករណ៍សម្ភារៈផលិតកម្មវិធី និងឧបករណ៍ផ្សាយដែល VOV បានផ្ដល់ជូនក្រសួងព័ត៌មានកម្ពុជា ពីប្រភពដើមទុនឧបត្ថម្ភឥតសំណងរបស់រដ្ឋា ភិបាលវៀតណាមក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក៕