វៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍនិងសមាហរណកម្មសារព័ត៌មានអន្តរជាតិ
(VOVWORLD) - ប្រការនេះត្រូវបានលោក Daniel Brouyère នាយកសហព័ន្ធអន្តរជាតិនៃវិទ្យុ និងទូរទស្សន៍ (URTI) អគ្គលេខាធិការនៃសមាគមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ប្រើប្រាស់ភាសាបារាំង (CIRTEF) គូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
លោក Daniel Brouyère បានចាត់ទុកថា៖ វិទ្យុសម្លេងវៀតណាម និងទូរទស្សន៍វៀតណាម គឺជាស្ថានីយ៍ជាតិចំនួនពីរ ដែលជាសមាជិករបស់ CIRTEF តាំងពីឆ្នាំ ១៩៨១មក។ វៀតណាមត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាអនុប្រធាននៃ CIRTEF សម្រាប់អាណត្តិ ២០០១-២០០៣ អាណត្តិ ២០០៥-២០០៧ និងជាអនុប្រធានទីមួយនៃ CIRTEF អាណត្តិ ២០០៧-២០០៧។ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង និងជាប្រទេសមួយក្នុងចំណោមប្រទេសនិយាយភាសាបារាំងធំជាងគេនៅអាស៊ី វៀត ណាមគឺជាគំរូមួយនៅពេលដែលខ្លួនបានបង្កើតគំរូអភិវឌ្ឍន៍ដោយឡែកផង ការពារតម្លៃវប្បធម៌របស់ខ្លួនផង ខណៈពេលដែលនៅតែ ឆ្លើយតបនឹងនិន្នាការអភិវឌ្ឍនៃពិភពលោកទំនើប។ លោក Daniel Brouyère ជឿជាក់ថា វៀតណាមនឹងស្វែងរកគំរូសមស្របសម្រាប់ការអភិវឌ្ឍ ដើម្បីឱ្យសារព័ត៌មានអាចអភិវឌ្ឍខ្លាំងក្លាជាងទៀត៕