វៀតណាមដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចនៃសហគមន៍ Francophone
|
វៀតណាមដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចនៃសហគមន៍ Francophone (VOV) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឡាវ
និងកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ទី ១៨ តុលា នាថ្ងៃទី ១១ តុលា អគ្គលេខាធិការ
អង្គការ Francophone លោកស្រី Michealle Jean បានចាប់ផ្តើមដំណើរទស្សន
កិច្ចនៅវៀតណាម។ នារៀលថ្ងៃទី ១១ តុលា ប្រធានរដ្ឋវៀតណាម លោក Tran
Dai Quang និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
បានជួបសន្ទនាជាមួយអគ្គលេខាធិការ Francophone លោកស្រី Michealle
Jean។ មុននោះ ថ្លែងមតិនៅជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហពា
ណពិជ្ជកម្មវៀតណាម លោក Tran Tuan Anh អគ្គលេខាធិការ Francophone
លោកស្រី Michealle Jean បានឲ្យដឹងថា៖
«យើងឃើញនូវសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅរបស់ខឿនសេដ្ឋ
កិច្ចវៀតណាម ដោយមានការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ៣
ជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហភាពអឺរ៉ុបនិងកូរ៉ខាងត្បូងនាឆ្នាំ
២០១៥។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាខែធ្នូឆ្នាំ ២០១៥ នឹងធ្វើឲ្យ
វៀតណាមបើកចេញទ្វេរថែមទៀតចូលក្នុងសេដ្ឋកិច្ចតំបន់។ នេះគឺជាសញ្ញា
គួរឲ្យ ចាប់អារម្មណ៍។ ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីរបស់សហគមន៍ Francophone
នៅ មានឱកាសជាច្រើនដើម្បីភាគីទាំងពីរបើកទូលាយកិច្ចសហប្រតិបត្តិការ។»
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណពិជ្ជកម្មវៀតណាម លោក Tran Tuan
Anh បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិប
ត្តិការ ជាមួយប្លុក Francophone ហើយសង្ឃឹមថា៖ Francophone នឹងបន្តគាំទ្រ
វៀត ណាមក្នុងសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសក្នុង
ប្លុកនាពេលខាងមុខ៕