វៀតណាមដែលជាសមាជិកសកម្មបំផុតក្នុងយុទ្ធនាការសកលលោក រយៈពេល ១០ឆ្នាំ IBELONG

(VOVWORLD) -  នៅថ្ងៃទី ២៥ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក To Anh Dung បានអញ្ជើញទទួលជួបជាមួយលោក James Lynch ប្រធាននិងជាអ្នកសម្របសម្រួលនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជន ភៀសខ្លួន (UNHCR) នៅអាស៊ីអាគ្នេយ៍។ ។

វៀតណាមដែលជាសមាជិកសកម្មបំផុតក្នុងយុទ្ធនាការសកលលោក រយៈពេល ១០ឆ្នាំ IBELONG  - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ baoquocte) 

ក្នុងជំនួបនេះ លោក James Lynch បានវាយតម្លៃថា វៀតណាមជាសមាជិកសកម្មបំផុត ក្នុងយុទ្ធនាការសកលលោក រយៈពេល ១០ ឆ្នាំ IBELONG ដែលត្រូវបានផ្តួចផ្តើមដោយ UNHCR ក្នុងឆ្នាំ ២០១៤ ដើម្បីបញ្ចប់នូវស្ថានភាពពលរដ្ឋដែលគ្មានសញ្ជាត្តិ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាម នៅក្នុងដំណើរការកោះបាលីនិងការសន្យា បន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

អនុរដ្ឋមន្ត្រី លោក To Anh Dung បានស្នើរឱ្យ UNHCR បន្តផ្តល់ការជួយឧបត្ថម្ភខាងរដ្ឋបាលក៏ដូចជាខាងបច្ចេកទេសចាំបាច់សម្រាប់ការរៀបចំកិច្ចប្រជុំ Adhoc SOM 14 ស្តីពីដំណើរការបាលីអំពីកិច្ចការប្រឆាំងនឹងបញ្ចូនជនអន្តោប្រវេសន៍ខុសច្បាប់ ការ ជួញដូរមនុស្សនិងឧក្រិដ្ឋជន ( ដំណើរការកោះបាលី) នាខែកក្កដាខាងមុខ។ រួមជាមួយគ្នានោះ  ជាការអនុវត្តកិច្ចព្រមព្រៀងកញ្ចប់ដំណោះស្រាយជនភៀសខ្លួនសកល (GCRs) សមស្របតាមស្ថានភាពរបស់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ