វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ

វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ - ảnh 1
រូបថតៈ baoxaydung


(VOVworld)- “វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ”។​នេះជាប្រធានបទ នៃផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម២០១៦(VITM) ដែលបានប្រារព្ធនា យប់ថ្ងៃទី១៣មេសានៅទីក្រុងហាណូយ។ VITM ២០១៦ បានរៀបចំឡើងសំដៅ ជម្រុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅវៀតណាម ព្រមទាំង ជាវេទិកាសម្រាប់ក្រុមហ៊ុនទេសចរណ៍នានាជួបប្រាស្រ័យ ផ្លាស់ប្តូរនិងតភ្ជាប់ការ
ធ្វើអាជីវកម្ម។ ថ្លែងមតិនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌​​កីឡានិងទេសចរណ៍
វៀតណាម លោក Nguyen Ngoc Thien បានឲ្យដឹងថា៖

“ដោយប្រធានបទ “វៀតណាម-ឋានសួគ៌ទេសចរណ៍កោះសមុទ្រ” ផ្សារណាត់ លើកនេះគឺផ្តោតសំខាន់ទៅលើការឧទ្ទេសនាមអំពីទេសចរណ៍កោះសមុទ្រ សំដៅ
លើកកំពស់លក្ខណៈវិសេសវិសាលនិងលក្ខណៈ ប្រកួតប្រជែងរបស់វិស័យ ទេសចរ
ណ៍វៀតណាម រួមចំណែកទាក់ទាញភ្ញៀវទេសចរមកជាមួយវៀតណាម ឲ្យច្រើន
ថែមទៀត”។

        នៅផ្សារណាត់ VITM ២០១៦លើកនេះ គណៈចាត់តាំងបានជ្រើសរើសទី មកដល់ចំនួន៣របស់វៀតណាមសម្រាប់ឧទ្ទេសនាមផ្សព្វផ្សាយនោះគឺ រដ្ឋធានី
ហាណូយ តំបន់ពាយ័ព្យ និងតំបន់ Tay Nguyen – ប៉ែកត្បូងភាគកណ្តាលវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ