វៀតណាម-ណូវែលហ្សេឡង់បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ

(VOVworld) - នាថ្ងៃទី១៩ មិនា ពិធីទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung និងលោកជំទាវរួមជាមួយគណៈប្រតិភូកំពូលវៀតណាមដែលមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅណូវែលហ្សេឡង់ បានរៀបចំឡើងយ៉ាងមហោឡារឹកនៅ
អគារដ្ឋាភិបាលណូវែលហ្សេឡង់។ក្រោយពីពិធីទទួល នាយករដ្ឋមន្រ្តីនៃប្រទេស ទាំង២បានដំណើរការជំនួបចរចាដោយឈរលើស្មារតីស្មោះត្រង់ ជឿទុកចិត្តនិង
ស្ថាបនា។ភាគីទាំង២បានក្រលែកមើលឡើងវិញលើ៤០ឆ្នាំនៃទំានាក់ទំនងសហ
ប្រតិបតិ្ត ការ ជាពិសេសគឺក្រោយពីបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនាឆ្នាំ
២០០៩ ព្រម ទាំងឯកភាពលើទស្សនៈរួម១ សំដៅបង្កើននិងធ្វើឲ្យទំនាក់ទំនងរវាង
ប្រទេសទាំង២ កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ។លោកនាយករដ្ឋមន្រ្តី Nguyen Tan
Dung និងសម ភាគីណូវែលហ្សេឡង់លោក John Key បានអះអាងថា នឹងបន្តរក្សា
ការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ជំរុញថែមទៀតកិច្ចសហ
ប្រតិបតិ្តការលើ បណ្ដាវិស័យដូចជាសន្តិសុខយោធា អប់រំបណ្ដុះបណ្ដាល ជួប
ប្រាស្រ័យប្រជាជន និងពលករ។
វៀតណាម-ណូវែលហ្សេឡង់បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 1
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីជំនួបចរចារ

ភាគីទាំង២ក៏បានឯកភាពដែរថា នឹងបង្កើនសកម្មភាពផ្លាស់ប្ដូរវប្បធម៌ សិល្បៈ
និងទេសចរណ៍ ជាពិសេសគឺក្នុងឆ្នាំ២០១៥ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍
លើកទី ៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ណូវែលហ្សេឡង់។
ទន្ទឹមនឹងនោះ ភាគីទាំង២រូបក៏បានផ្លាស់ប្ដូរមតិអំពីបណ្ដាបញ្ហាតំបន់និងអន្តរ
ជាតិដែលយកចិត្តទុក ដាក់ដូចគ្នា និងឯកភាពថានឹងបន្តគាំទ្រគ្នាទៅវិញទៅមក
នៅវេទិការអន្តរជាតិនានា។នាយករដ្ឋមន្រ្តីទាំង២រូប បានសង្កត់ធ្ងន់ទៅលើសារៈ
សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់ និងអំពាវនាវឲ្យភាគីនានាដោះ
ស្រាយជំលោះទាំងឡាយនៅ សមុទ្រដោយសន្តិវិធីនិងសមស្របទៅនឹងច្បាប់
អន្តរជាតិ។នៅសន្និសីទកាសែត បន្ទាប់ពីជំនួបចរចារ លោកនាយករដ្ឋមន្រ្តី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ខ្ញុំនិងលោកនាយករដ្ឋមន្រ្តី John Key បានឯកភាពថា ដាក់គោលដៅទទួលឲ្យ
បាន តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនទ្វេដង១,៧ពាន់លានដុល្លាអាមេរិកនាឆ្នាំ
២០២០ បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងសហ
ប្រតិ បតិ្តការលើវិស័យនានាដែលភាគីទាំង២មានឧត្តមភាពដូចជា កសិកម្ម
ចិញ្ចឹមសត្វ អប់រំបណ្ដុះបណ្ដាល សេវាកម្ម ជាដើម”។
នាពេលបញ្ចប់ជំនួបចរចារ នាយករដ្ឋមន្រ្តីទាំង២បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងណូវែលហ្សេ
ឡង់ និងធ្វើជាកក្សិណសាក្សីពិធីចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មនូវ
កិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមជើងអាកាស និងកិច្ចព្រមព្រៀងស្ដីពីសុវត្ថិ
ភាពស្បៀងអាហារ និងការពិនិត្យជំងឺលើសត្វនិងរុក្ខជាតិរវាងប្រទេសទាំង២។
វៀតណាម-ណូវែលហ្សេឡង់បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 2

នាថ្ងៃដដែល នៅទីក្រុង Auckland លោក Nguyen Tan Dung បាន មានជំនួបសន្ទនា
ជាមួយអគ្គទេសាភិបាលណូវែលហ្សេឡង់លោក Jerry Mateparae និង ប្រធានរដ្ឋ
សភាណូវែលហ្សេឡង់លោក David Carter។លោក Jerry Mateparae និងលោក
David Carter បានសម្ដែងក្ដីសប្បាយរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរនៃជំនួប
ចរចាររវាងនាយករដ្ឋមន្រ្តីទាំង២ ព្រមទាំងគាំទ្រការបង្កើនកិច្ចសហប្រតិបតិ្តការ
រវាងវៀតណាមនិងណូវែលហ្សេឡង់ សំដៅនាំទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាងប្រទេសទាំង២ឡើងកំពស់ថ្មី។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយមគ្គុទ្ទេសគណៈបក្សការងារណូវែលហ្សេឡង់លោក Andrew Little។នៅទី
នេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតំលៃ ខ្ពស់ចំពោះការគាំទ្រនិងជួយឧបត្ថម្ភដែលគណៈបក្សការងារបានលៃទុកសំរាប់
វៀតណាម។ លោកបានឲ្យថែមទៀតថា​ ថ្នាក់ដឹកនាំទាំងឡាយរបស់ណូវែល
ហ្សេឡង់សុទ្ធតែ គាំទ្រការប្ដេជ្ញានាំទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំពស់ថ្មី ព្រមទាំងជឿជាក់ថា ដោយមានការខំប្រឹងប្រែងរួម ភាគីទាំងនឹងឆ្លៀតប្រើប្រាស់
អស់ពីសក្ដានុភាពសហ ប្រតិបតិ្តការរវាងប្រទេសទាំង២ នាំទំនាក់ទំនងដៃគូលើ
គ្រប់វិស័យកាន់តែស៊ីជុំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។
វៀតណាម-ណូវែលហ្សេឡង់បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 3
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងមគ្គុទ្ទេសគណៈបក្សការងារប្រឆាំងលោក Andrew Little

ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី១៨ មិនា រដ្ឋមន្រ្តី
ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានមាន
ជំនួបសន្ទនា ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសុវត្ថិភាពស្បៀងអាហារណូវែល
ហ្សេឡង់លោក Nathan Guy និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀត
ណាមលោក Dinh La Thang បានមានជំនួបសន្ទនាជាមួយសមភាគីណូវែលហ្សេ
ឡង់លោក Simon Bridges ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ