វៀតណាមតែងតែគោរព និងអនុវត្តវិធានការជាក់ស្តែងជាច្រើនដើម្បីការពារសិទ្ធិមនុស្ស
(VOVWORLD) - បន្តកម្មវិធីចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាថ្ងៃទី ២៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបជាមួយឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ រដ្ឋមន្ត្រីលោក Bui Thanh Son បានជូនដំណឹងអំពីសមិទ្ធិផលនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ធានាបាននូវការទទួលផលប្រយោជន៍នៃសិទ្ធិមនុស្សសម្រាប់ប្រជាជនក្នុងដំណើរការច្នៃប្រឌិត និងអភិវឌ្ឍន៍នៅវៀត ណាមក្នុងតែងតែគោរព និងអនុវត្តន៍វិធានការជាក់ស្តែងជាច្រើនដើម្បីការពារសិទ្ធិមនុស្ស ព្រមទាំងចែករំលែកព័ត៌មានស្តីពីការបញ្ចប់របាយការណ៍ជាតិក្រោមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៤។ លោករដ្ឋមន្ត្រីបានស្នើឱ្យការិយាល័យឧត្តមស្នងការបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រការអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាម រួមទាំងសេចក្តីសម្រេចចិត្តស្តីពីសិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុ គ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅខែមិថុនា ឆ្នាំនេះ។
ចំណែកឯឧត្តមស្នងការសិទ្ធិមនុស្ស បានអបអរសាទរចំពោះវៀតណាមបំពេញតួនាទីដ៏ជោគជ័យយ៉ាងត្រចះត្រចង់នៃឆ្នាំដំបូង ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥។ លោក Volker បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងគាំទ្រយ៉ាងសកម្មរបស់ វៀតណាមសម្រាប់ការិយាល័យឧត្តមស្នងការ ហើយមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
នាថ្ងៃដដែល រដ្ឋមន្ត្រី Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Yvan Gil Pinto និងតំណាងរដ្ឋមន្ត្រីការបរទេសកាណាដា Pam Damoff៕