វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនានាក្នុងអាងទន្លេមេគង្គ

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ ឧបការីរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានទទួលជួបជាមួយបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអន្តរជាតិ។

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនានាក្នុងអាងទន្លេមេគង្គ - ảnh 1ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet (ស្តាំ) ទទួលជួបលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) (រូបថត៖ Quang Hoa/ baoquocte.vn)

ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet បានអបអរសាទរចំពោះលោកបណ្ឌិត Anoulak Kittikhoun ដែលបានបំពេញតួនាទីជានាយកប្រតិ បត្តិនៃលេខាធិការដ្ឋានគណៈកម្ម ការទន្លេមេគង្គអន្តរជាតិ (MRC) សម្រាប់អាណត្តិ ២០២២-២០២៤។ លោក Do Hung Viet បានអះអាង ថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនៅតំបន់អាងទន្លេមេគង្គ។ លោកឧបការីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា MRC និងកិច្ចព្រមព្រៀងសហប្រតិបត្តិការអាងទន្លេមេគង្គឆ្នាំ ១៩៩៥ បានរួមចំណែកយ៉ាងសំខាន់ចំពោះស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេ ហើយអះអាងថា វៀតណាមនឹងសកម្មក្នុងការចូលរួម និងរួមចំណែកក្នុងសកម្មភាពសហប្រតិបត្តិការនៅគណៈកម្មការ។

លោកបណ្ឌិត Anoulak Kittikhoun បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែកយ៉ាងសកម្ម ទំនួលខុសត្រូវ និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរបស់ MRC និងបានទទួលស្គាល់រាល់អនុសាសន៍របស់ភាគីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ