វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយកម្ពុជា

(VOVWORLD) -  វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិ ភាពខ្ពស់បំផុត ចំពោះ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងជាមួយកម្ពុជា ក៏ដូចជាមានបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន 

នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកានេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងទំនាក់ទំនងវៀតណាម - កម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងជាមួយកម្ពុជា ក៏ដូចជាមានបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់ តែជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

នាពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗជាច្រើន ក្នុងនោះមានដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នាខែកុម្ភៈឆ្នាំ ២០១៩។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញមានដំណើរទស្សនកិច្ចចំនួនពីរលើក មកកាន់ប្រទេសវៀតណាមជាផ្លូវការ នៅខែធ្នូឆ្នាំ ២០១៨ និងខែតុលាឆ្នាំ ២០១៩ ហើយនៅខែតុលានេះឯង វៀត ណាមក៏បានរៀបចំពិធីដ៏ឧឡារិកមួយដើម្បីអបអរសាទរខួបលើកទី ៤០ នៃសង្គ្រាមដើម្បីការពារព្រំដែន ភាគនិរតីនិងរួមគ្នាជាមួយប្រជាជនកម្ពុជាដើម្បីយកឈ្នះលើរបបប្រល័យពូជសាសន៍ ដែលពិធីនេះបានប្រារព្ធនាថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៩ ផងដែរ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរការសន្ទនាតាមទូរស័ព្ទជាប្រចាំ ដោយពិភាក្សាអំពីវិធានការណ៍បង្ការទប់ស្កាត់កូវីដ -១៩ ក៏ដូចជា រក្សាពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

សមិទ្ធិផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងលើវិស័យជាច្រើន។ កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនៅតែត្រូវបានរក្សាជានិច្ច។ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២១ ក្នុងនោះមានសន្ធិសញ្ញាបំពេញបន្ថែម នៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ ទន្ទឹមជាមួយគ្នានោះពិធីសារស្តីពីខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកបានកត់ត្រានូវសមិទ្ធិផល  នៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រហូតមកដល់ពេលនេះទទួលយកបាន  ៨៤ ភាគរយនៃខ្សែព្រំដែនរួម ក៏ដូចជា ប្រគល់ផែនទីឋានលេខាព្រំដែនគោកកម្ពុជា - វៀតណាមនៅខែសីហាឆ្នាំ ២០២០ កន្លងមក។

យ៉ាងណាមិញ ចំពោះមុខការអភិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម បានផ្តល់ឧបករណ៍វេជ្ជសាស្រ្តដើម្បីចែករំលែកការលំបាករបស់កម្ពុជា ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងយន្តការពហុភាគីលើបណ្តាវេទិកាតំបន់និងអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ