វៀតណាមតែងតែយកចិត្តទុកដាក់លើការជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយម៉ារ៉ុក
(VOVWORLD) - នេះជាការអះអាងរបស់ប្រធានរដ្ឋសភាលោក Tran Thanh Man ក្នុងជំនួបជាមួយអគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុក លោក Najib El Khadi ប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក នាព្រឹកថ្ងៃទី២១ ខែមិថុនា នៅវិមានរដ្ឋសភា។
ប្រធានរដ្ឋសភាលោក Tran Thanh Man ទទួលជួបជាមួយលោក Najib El Khadi អគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុក និងជាប្រធានសមាគមពិភពលោកនៃអគ្គលេខាធិការសភា (រូបថត៖ TTXVN) |
ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើថា នាពេលខាងមុខ រដ្ឋសភា/សភានៃប្រទេសទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ។ លោកប្រធានរដ្ឋសភាបានស្នើថា ក្នុងជំនួបពិភាក្សារវាងអគ្គលេខារដ្ឋសភាវៀត ណាម លោក Bui Van Cuong និងអគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុក ភាគីទាំងពីរគប្បីពិភាក្សាអំពីការរៀបចំការងារ និងប្រតិបត្តិការរបស់ស្ថាប័នគាំទ្រស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ចែករំលែក បទពិសោធន៍របស់សភាជាន់ទាបម៉ារ៉ុកជាមួយវៀត ណាម។
ចំណែកឯលោក Najib El Khadi បានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាវៀត ណាមដែលបានធ្វើឌីជីថល និងលើកកម្ពស់ការអភិរក្ស។ លោកអគ្គលេខាធិការសភាជាន់ទាបម៉ារ៉ុកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន; ជាពិសេស ស្តេចម៉ារ៉ុកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ជាមួយវៀត ណាម៕