វៀតណាមតែងតែសាមគ្គីភាព និងគាំទ្រគុយបា
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសម្តែងនូវជំនឿជាក់ថា ប្រជាជនគុយបានឹងបន្តដណ្តើមបានជ័យជំនះ និងជោគជ័យបន្ថែមទៀតក្នុងការកសាងសង្គមនិយមនៅគុយបា ព្រមទាំងអះអាងនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីភាព និងគាំទ្រគុយបា ប្រឆាំងជំទាស់ និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយហ៊ុមព័ទ្ធគុយបា។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VGP/Hai Minh |
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅគុយបា នារសៀលថ្ងៃទី ១៥ មេសា នៅទីក្រុង Havana ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញជួបជាមួយលោក Miguel Diaz-Canel លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសម្តែងនូវជំនឿជាក់ថា ប្រជាជនគុយបានឹងបន្តដណ្តើមបានជ័យជំនះ និងជោគជ័យបន្ថែមទៀតក្នុងការកសាងសង្គមនិយមនៅគុយបា ព្រមទាំងអះអាងនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីភាព និងគាំទ្រគុយបា ប្រឆាំងជំទាស់ និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយហ៊ុមព័ទ្ធគុយបា។
រីឯខ្លួនវិញ លោក Miguel Diaz-Canel បានអះអាងថា ទំនាក់ទំនងគុយបា-វៀតណាម គឺជាទំនាក់ទំនងដ៏ពិសេសរវាងប្រជាជាតិទាំងពីរដែលមានប្រវត្តិសាស្ត្ររួម រួមគ្នាតស៊ូរំដោះជាតិ និងកសាងសង្គមនិយម ជានិច្ចកាលគោរពគ្នាទៅវិញទៅមក ដែលដឹកនាំដោយសតិអារម្មណ៍លោកប្រធានហូជីមិញ និងអគ្គមគ្គុទ្ទេសក៍គុយបាលោក Fidel Castro ។ លោក Miguel Diaz-Canel មានបំណងថាអង្គភាពអាជីវកម្មវៀតណាម សហការជាមួយគុយបា លើវិស័យកសិកម្ម និងកែច្នៃម្ហូបអាហារ ថាមពល ឧស្សាហកម្មរថយន្ត ជីវឱសថ និងសេវាសុខាភិបាល ដើម្បីពង្រីកប្រកបដោយជោគជ័យប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ នាំទំនាក់ទំនងវៀតណាម-គុយបាទៅកាន់ដំណាក់កាលថ្មីរួមដំណើរអភិវឌ្ឍទៅវិញទៅមក។
នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ផងដែរ៕