វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងដៃគូ​ដើម្បី​ការពារលំហដែនសមុទ្ររបស់អាស៊ីអាគ្នេយ៍

(VOVWORLD) - សេចក្តីថ្លែងការណ៍បានបង្ហាញពីសាមគ្គីភាព និងសំឡេងឯកភាពនូវមជ្ឈភាពរបស់អាស៊ានក្នុងកិច្ចការពារសន្តិភាព ស្ថិរភាព កសាងដែនសមុទ្រ ។
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងដៃគូ​ដើម្បី​ការពារលំហដែនសមុទ្ររបស់អាស៊ីអាគ្នេយ៍ - ảnh 1រូបថត៖ រ៉យទ័រ

នាថ្ងៃទី ១១ មករា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ដោយវាយអំពីអត្ថន័យនៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការរក្សា និងជំរុញស្ថិរភាពក្នុងលំហដែនសមុទ្រអាស៊ីអាគ្នេយ៍នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅអាស៊ីអាគ្នេយ៍ ដែលបង្ហាញពីការគោរពលំហដែនសមុទ្រក្នុងតំបន់ និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងការធានាស្ថិរភាព សន្តិភាពដែនសមុទ្រ។ លោកស្រី Pham Thu Hang បានអះអាងថា សេចក្តីថ្លែងការណ៍បានបង្ហាញពីសាមគ្គីភាព និងសំឡេងឯកភាពនូវមជ្ឈភាពរបស់អាស៊ានក្នុងកិច្ចការពារសន្តិភាព ស្ថិរភាព កសាងដែនសមុទ្រ ក្នុងនោះមានសមុទ្រខាងកើតឲ្យក្លាយទៅជាលំហសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ព្រមទាំងអះអាងសារជាថ្មីនូវគោលជំហ គោលការណ៍ក្នុងការកសាងទំនុកចិត្ត ការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជូនសាររបស់អាស៊ានអំពីបំណងប្រាថ្នាថា ដៃគូនានាគាំទ្រ និងរួមចំណែកកសាង ដើម្បីរួមជាមួយសមាគមអនុវត្តជាក់ស្តែងការប្ដេជ្ញាចិត្តពោលខាងលើ។ ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អាស៊ាន វៀតណាមតែងតែត្រៀមខ្លួនជាស្រេចរួមដៃជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូនានាក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ