វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមចំណែកដោះស្រាយជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន
(VOVWORLD) - វៀតណាមអបអរសាទរចំពោះរាល់ការខិតខំប្រឹងប្រែង សំដៅអនុវត្តន៍ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាឡើងវិញ និង ត្រៀមខ្លួនជាស្រេចចូលរួមចំណែកដោះស្រាយជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន។
អនុរដ្ឋមន្រ្តីការបរទេស វៀត ណាម លោក Dang Minh Khoi (រូបថត៖ TTXVN) |
នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីការបរទេស វៀត ណាម លោក Dang Minh Khoi បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំខែតាមរយៈប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយប្រធានបទ “ ស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេ ស្ទីន” ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីលោក Dang Minh Khoi បានអះអាងថា វៀតណាមគាំទ្រដំណោះស្រាយរដ្ឋ ២ ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលមានរដ្ឋធានីជាយេរូសាឡិមភាគខាងកើត ដែលរួមរស់ប្រកបដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល ព្រមទាំងផ្អែកលើ ខ្សែព្រំដែន ដែលបានទទួលស្គាល់កាលពី ឆ្នាំ ១៩៧៦ ក៏ដូចជាសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិផងដែរ។
អនុរដ្ឋមន្រ្តីលោក Dang Minh Khoi បានអំពាវនាវដល់ភាគីនានាចាំបាច់ត្រូវធ្វើការសន្ទនា និងចរចា បន្តខិតខំប្រឹងប្រែង ស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ ប្រកបដោយយុត្តិធម៌ នាំមកនូវសន្តិភាពយូរអង្វែង ដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ វៀតណាមអបអរសាទរចំពោះរាល់ការខិតខំប្រឹងប្រែង សំដៅអនុវត្តន៍ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាឡើងវិញនិងត្រៀមខ្លួនជាស្រេចចូលរួមចំណែកដោះស្រាយជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីនផងដែរ៕