វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
|
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ |
(VOV)_នារសៀលថ្ងៃទី២៣ ឧសភា នៅទីក្រុងហាណូយ ក្រសួងការពារប្រ
ទេស វៀតណាម បានរៀបចំសន្និសីទបូកសរុបជាជំហានដំបូងនូវរយៈពេល១ឆ្នាំ
អនុវត្តភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រកាសគំរោងផែន
ការកសាងមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh អគ្គលេខាធិការអង្គការសហប្រជា
ជាតិ លោក Ban Ki Moon រួមជាមួយដំណាងរបស់អង្គការសហប្រជាជាតិ ស្ថានទូត
នៃបណ្ដាប្រទេសប្រចាំនៅវៀតណាម និងថ្នាក់ដឹកនាំរបស់បណ្ដាក្រសួង ស្ថាប័ន
មជ្ឈឹមបានអញ្ជើញចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី
លោក Pham Binh Minh បានលើកច្បាស់ថា៖ ការចូលរួមសកម្មភាពរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិ ជាភារកិច្ចសំបាក១ ប៉ុន្តែក៏ខ្ពង់ខ្ពស់ដែរ។ ទន្ទឹមនឹង
នោះ លោក Pham Binh Minh ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភ គាំទ្រ
ដ៏ថ្លៃថ្នូររបស់លោកអគ្គលេខាធិការ និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ
ប្រទេសមិត្តនានាសំរាប់វៀតណាម ក្នុងរយៈពេលកន្លងទៅ ហើយសង្ឃឹមថា៖
លោកអគ្គលេខាធិការនឹងបន្តយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលថែមទៀតដើម្បីវៀតណាម បន្តរួមវិភាគទានច្រើនជាង និងប្រសិទ្ធិភាពជាង ក្នុងបណ្ដា
សកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon មានគោលបំ
ណង ថា៖ មជ្ឈមន្ឌលរក្សាសន្តិភាពវៀតណាមបន្តបណ្ដុះបណ្ដាលនាយទាហាន
មានសមត្ថកិច្ច សកម្មចូលរួមបណ្ដាសកម្មកិច្ចរក្សាសន្តិភាពរបស់អង្គការសហ
ប្រជាជាតិ ដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព។
នារសៀលថ្ងៃទី២៣ ឧសភា លោក Ban Ki Moon បានអញ្ជើញចូលរួមស
ម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣។
នាយប់ថ្ងៃនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki
Moon និងលោកជំទាវ បានចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សន
កិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ៕