វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមសកម្មប្រសិទ្ធិភាពរាល់សកម្មភាពរបស់អ.ស.ប
|
វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមសកម្មប្រសិទ្ធិភាពរាល់សកម្មភាពរបស់អ.ស.ប |
Vovworld-នាថ្ងៃទី២៧តុលានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ចើញចូលរួមខួបលើកទី៧០ទិវាបង្កើតអ.ស.ប
(ថ្ងៃទី២៤តុលា)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
ថា គិតតាំងពីពេលចូលរួមជាផ្លូវការអ.ស.បនាឆ្នាំ១៩៧៧មក វៀតណាមជានិច្ចកាល
គោរពតួនាទីសំខាន់និងវាយតំលៃខ្ពស់ការជួយឧបត្ថម្ភសហប្រតិបត្តិការប្រសិទ្ធិភាព
នៃអ.ស.បចំពោះកិច្ចការពារកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា៖
“ជាសមាជិកទំនុកទុកចិត្តមានការទទួលខុសត្រូវ វៀតណាមជានិច្ចកាលម្ចាស់ការ
និងមានការរួមចំណែកជាក់ស្ដែងទៅលើសកម្មភាពរបស់អ.ស.បដោយការចូលរួម
កាន់តែស៊ីជម្រៅប្រសិទ្ធិភាពជាងលើវិស័យជាច្រើន។ វៀតណាមត្រូវបានប្រទេសជា
សមាជិកឥទ្ធិពលជ្រើសតាំងចូលស្ថាប័នសំខាន់នានានៃអ.ស.ប។ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ.ស.បត្រូវបានសហគមន៍អន្តរជាតិវាយតំលៃជាគំរូនៃកិច្ច
សហប្រតិបត្តិការអភិវឌ្ឍន៍រវាងអង្គការអន្តរជាតិនៃអ.ស.បនិងប្រទេសជាសមាជិក។”
នាយករដ្ឋមន្ត្រីបានជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម-អ.ស.បនឹងបន្តបាន
បង្កើនដោយមិនត្រឹមតែលើវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ប៉ុណ្ណោះ ថែមទាំងលើ
បញ្ហារក្សាសន្តិភាពដោះស្រាយជំលោះធានាសន្តិសុខបញ្ហាសកលដូចជាកាត់បន្ថយ
ភាពក្រីក្រការពារបរិស្ថានទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ អះអាងវៀតណាមត្រៀម
ខ្លួនជាស្រេចចូលរួមសកម្មនិងរួមចំណែកជាក់ស្ដែងប្រសិទ្ធិភាពថែមទៀតក្នុងសកម្មភាព
លើសកលលោកនៃអ.ស.ប។ ដោយការខំប្រឹងប្រែងរបស់ខ្លួនរួមជាមួយកិច្ច
សហប្រតិបត្តិការប្រសិទ្ធិភាពនៃអ.ស.បបណ្ដាដៃគូអភិវឌ្ឍន៍ វៀតណាមនឹងអនុវត្តប្រកប
ដោយជោគជ័យគោលដៅអភិវឌ្ឍន៍និរន្តរភាពនិងរបៀបវារៈដល់ឆ្នាំ២០៣០នៃអ.ស.ប៕