វៀតណាមត្រៀមខ្លួនជាស្រេចជម្លៀសពលរដ្ឋពីលីបីត្រឡប់មកប្រទេសវិញ

វៀតណាមត្រៀមខ្លួនជាស្រេចជម្លៀសពលរដ្ឋពីលីបីត្រឡប់មកប្រទេសវិញ - ảnh 1
ជនវៀតណាមនៅលីបីធ្វើបែបបទដើម្បីត្រឡប់មកប្រទេសវិញ
នាខែមិនាឆ្នាំ២០១៣ (រូបថតៈ dddn)


(VOVworld)- នាយប់ថ្ងៃទី៣សីហា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានឲ្យ
ដឹង នៅវេលាម៉ោង១៦នារសៀលថ្ងៃ ៤សីហា ពលករវៀតណាមចំនួន២៨នាក់
ដែល កំពុងធ្វើការនៅលីបី នឹងមកដល់ច្រកទ្វា Salloum ដើម្បីឆ្លងចូលប្រទេស
អេហ្ស៊ីប ។នាព្រឹកថ្ងៃទី៤សីហា ក្រុមការងារ ពិសេសរបស់ស្ថានទូតវៀតណាម
រួមទាំង មន្ត្រីការទូត បានមកដល់ច្រកទ្វា Salloum ដើម្បីទទួលកម្មករ។ ក្រោយ
ពីបំពេញ បែបបទចូលអេហ្ស៊ីប ក្រុមការងារនឹងបញ្ចូនពលករទៅកាន់ទីក្រុងគែ
តាមផ្លូវគោក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Dao Thanh
Chung ឲ្យដឹងថា៖

        “ស្ថានភាពនៅលីបីគឺមានភាពតានតឹងណាស់។ ប្រទេសជាច្រើនបាន
ជម្លៀស ពលរដ្ឋរបស់ខ្លួនឲ្យត្រឡប់មកប្រទេសវិញ។ ស្ថានទូតវៀតណាមប្រចាំ
នៅអេហ្ស៊ីប ជានិច្ចកាល អនុវត្តន៍ដ៏ត្រឹមត្រូវនូវការផ្តួចផ្តើមគំនិតរបស់បក្សរដ្ឋា
ភិបាល និងក្រសួងការបរទេស​អំពី ការងារជួយឧបត្ថម្ភជម្លៀសពលរដ្ឋវៀត
ណាមពីលីបីត្រឡប់មកប្រទេសវិញ ដោយឆ្លងតាមប្រទេសអេហ្ស៊ីប។ យើងខ្ញុំ
បានរៀបចំលក្ខណៈខាងសំភារដ៏គ្រប់គ្រាន់សម្រាប់ ពលករវៀតណាមនៅ
ទីក្រុងគែ បន្ទាប់មកនឹងមានជើងហោះហើរវិត្រឡប់មក វៀតណាមវិញ”។

        នាថ្ងៃទី៥សីហា ក្រុមហ៊ុន Hyundai Amco របស់កូរ៉េខាងត្បូង នឹងរៀបចំជើង
ហោះហើរដំបូង ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ចំនួន៦៨២នាក់ ពីលីបីទៅកាន់
អេហ្ស៊ីប ក្រោយនោះត្រឡប់មកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ