វៀតណាមត្រៀមខ្លួនជាស្រេចទទួលបដិវត្តបច្ចេកវិទ្យាលើកទី ៤
(VOVWORLD) -វៀតណាមសន្យាប្រែក្លាយខ្លួនពីឋានៈជាប្រទេសប្រើប្រាស់ ក្លាយទៅជាប្រទេសផ្គត់ផ្គង់នូវបច្ចេកវិទ្យា និងសេវាកម្មអនាគត ហើយត្រៀមខ្លួនជាស្រេចទទួលបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤។
វៀតណាមត្រៀមខ្លួនជាស្រេចទទួលបដិវត្តបច្ចេកវិទ្យាលើកទី ៤ |
វៀតណាមសន្យាប្រែក្លាយខ្លួនពីឋានៈជាប្រទេសប្រើប្រាស់ ក្លាយទៅជាប្រទេសផ្គត់ផ្គង់នូវបច្ចេកវិទ្យា និងសេវាកម្មអនាគត ហើយត្រៀមខ្លួនជាស្រេចទទួលបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Pham Dai Duong នៅក្នុងសន្និសីទជួបប្រាស្រ័យវិទ្យាសាស្រ្តវៀតណាម - ជប៉ុន VJSE ២០១៧ ដោយប្រធានបទ"តភ្ជាប់មនុស្ស កំណត់ទិសដៅអនាគត" ដែលទើបនឹងបានរៀបចំឡើងនៅមហាវិទ្យាល័យ Shibaura ទីក្រុងតូក្យូប្រទេសជប៉ុន។ ក្នុងបទសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គ លោក Pham Dai Duong បានសង្កត់ធ្ងន់លើតួនាទីរបស់សហគមន៍អ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស ក្នុងការរួមវិភាគទាន អភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសជាតិ។
បណ្ដារបាយការណ៍វិទ្យាសាស្រ្តនៅក្នុង VJSE ២០១៧ បានផ្តោតសំខាន់ លើវិស័យចំនួនពីរដែលទាក់ទាញការយកចិត្តទុកដាក់ ពោលគឺ៖ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ជប៉ុន។ របាយការណ៍ វិទ្យាសាស្រ្តនៅក្នុង VJSE ២០១៧ ត្រូវបានបែងចែកជា ប្រធានបទរាយការណ៍ចំនួន ៨ និងការតាំងពិព័រណ៍ Poster ចំនួន ១។
សន្និសីទ VJSE ២០១៧ ទាក់ទាញបានការចូលរួមរបស់តំណាងរាប់រយនាក់ មកពីប្រទេសជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្រ្តាលី និងតៃវ៉ាន់ (ចិន)៕