វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយចិនជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមដងផ្លូវតភ្ជាប់
(VOVWORLD) - វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយចិនជំរុញពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព តុល្យភាព និងនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ Hong Nguyen) |
ឆ្លើយសំណួរអំពីប្រតិបត្តិការជាផ្លូវការនៃខ្សែផ្លូវដែកតាមដងផ្លូវតភ្ជាប់ ការដឹកជញ្ជូនទំនិញនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរ វៀតណាម - ចិន (ខ្សែផ្លូវ Anhui -ទីក្រុងហាណូយ Chengdu - ទីក្រុងហាណូយ) អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាថ្ងៃទី ១៥ និងថ្ងៃទី ១៦ មេសា ឆ្នាំ ២០២២ខ្សែផ្លូវដែកតភ្ជាប់ការដឹកជញ្ជូនទំនិញនាំចេញ នាំចូលរវាងតំបន់មួយចំនួនរបស់ចិនដូចជា Sichuan, Anhui ជាមួយវៀតណាមត្រូវបានដាក់ឲ្យដំណើរការ។ ផ្លូវដែកតភ្ជាប់អន្តរជាតិគឺជាមធ្យោបាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ជាមួយនឹងគុណសម្បត្តិជាច្រើនអំពីពេលវេលា និងតម្លៃដឹកជញ្ជូន ហើយនឹងរួមចំណែកជំរុញការដោះដូរពាណិជ្ជកម្មយ៉ាងងាយស្រួលរវាងប្រទេសទាំងពីរ ក៏ដូចជាតភ្ជាប់ជាមួយទីផ្សារផ្សេងៗទៀត។ ការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែកគឺសមស្របនឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការជំរុញការតភ្ជាប់នៃក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" ជាមួយនឹងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" ។
វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយចិនជំរុញពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព តុល្យភាព និងនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕