វៀតណាមត្រៀមខ្លួនជាស្រេចរួមវិភាគទានក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់អ៊ុយក្រែន
(VOVWORLD) - នៅថ្ងៃទី២៣និងទី២៤ ខែមីនា (ម៉ោងនៅទីក្រុង ញូវយ៉ក) មហាសន្និបាតអង្គការ សហប្រជាជាតិ បានបន្តបើកសម័យប្រជុំបន្ទាន់លើកទី ១១ ដើម្បីពិភាក្សាអំពីស្ថាន ភាពនៅអ៊ុយក្រែនដែលផ្តោត លើបញ្ហាមនុស្សធម៌។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅសម័យប្រជុំអ.ស.បអំពីស្ថានភាព
នៅអ៊ុយក្រែន។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន ក្រុមបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមលើការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ដោយឈរ លើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
ទាក់ទងនឹងស្ថានភាពមនុស្សធម៌ដែលបង្កឡើងដោយជម្លោះយោធានៅអ៊ុយក្រែន លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អាទិភាពចម្បងបច្ចុប្បន្នគួរតែផ្តោតលើការ បញ្ឈប់ជម្លោះយោធា ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ ហើយ ដាក់ពង្រាយប្រតិបត្តិការមនុស្សធម៌ និងជម្លៀសពលរដ្ឋ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់នូវការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំ ប្រឹងប្រែងមនុស្សធម៌របស់លោកអគ្គលេខាធិការ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បណ្តាប្រទេសក្នុងតំបន់និងដៃគូអន្តរជាតិ ហើយថា វៀតណាមត្រៀមខ្លួនជាស្រេច រួមវិភាគទានក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ សម្រាប់អ៊ុយក្រែនក្រោមលក្ខខណ្ឌនិងសមត្ថភាពដែលត្រូវបានអនុញ្ញាត។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចសន្ទនា និងការចរចាររវាងភាគី ពាក់ព័ន្ធគួរតែត្រូវបានដំណើរការ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព ដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគិតគូរពីផល ប្រយោជន៍ និងកង្វល់របស់ភាគីពាក់ព័ន្ធ៕