វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់សន្និសីទអន្តរជាតិ “ស្ត្រីជាមួយសកម្មភាព រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ ឧត្តមសេនី យ៍ឯកបំរុងលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម បានទទួល ជួបជាមួយលោកស្រី Caitlin Wiesen តំណាងនៃកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិប្រចាំនៅវៀតណាម។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការងារត្រៀមរៀបចំសម្រាប់សន្និសីទអន្តរជាតិ “ស្ត្រីជាមួយសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ នៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ តាមស្ថានភាពជាក់ស្តែង។ លោកស្រី Caitlin Wiesen បានសង្កត់ធ្ងន់ថា ក្នុងតួនាទីរបស់ខ្លួន លោកស្រីនឹងគាំទ្រនិងសហប្រតិបត្តិការ ជាមួយវៀតណាម រៀបចំប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕