វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិប្រឆាំងអំពើហឹង្សាជ្រុលនិយម
|
តំណាងចូលរួមសន្និសីទថតរូបអនុស្សាវរីយ៍ (រូបថតៈ Vietnam+) |
(VOVworld)-សន្និសិទ្ធអន្តរជាតិស្តីពីប្រឆាំងលទ្ធិរ៉ាឌីកាល់និងអំពើហឹង្សាជ្រុល
និយម(IDC)ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់រដ្ឋមន្ត្រី ប្រធានតំណាង អ្នកប្រាជ្ញជាច្រើនរូបមកពី
ប្រទេសជាសមាជិក អាស៊ាននិងប្រទេសជាដៃគូយុទ្ធសាស្ត្ររបស់ម៉ាឡេស៊ីមួយ
ចំនួន ដែលក្នុងនោះ មានអូស្ត្រាលី បារាំង ជប៉ុននិងចិនជាដើម។ សន្និសីទនេះ
សំដៅបង្កើនកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នសន្តិសុខនានាលើទូទាំងពិភព
លោកតាមរយៈសកម្មភាព ប្រឆាំងលិទ្ធិអំពើហឹង្សាជ្រុលនិយមរវាងប្រទេសចូល
រួមនានា។ ថ្លែងមតិនៅក្នុង សន្និសីទនេះ ប្រធានដឹកនាំគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីក្រសួងនគបាលលោក Pham Dung បានអះអាងថា វៀតណាមត្រៀម
ខ្លួនជាស្រេចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគីជាមួយសហ
គមន៍អន្តរជាតិជានិច្ច លើវិស័យ ប្រឆាំងភេរវកម្មនិងប្រឆាំងសតិអារម្មណ៍ជ្រុល
និយមហឹង្សាផងដែរ៕