វៀតណាមត្រៀមជាស្រេចជួបសន្ទនាជាមួយសហរដ្ឋអាមេរិកអំពីភាពខុសគ្នានៃសិទ្ធិមនុស្ស

(VOVWORLD) - គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងធានាសេរីភាព មានជំនឿសាសនានិងសេរីភាពមិនមានជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងប្រព័ន្ធច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មដោយឥតឈប់ឈររបស់វៀតណាម ដែលជានិច្ចកាលត្រូវបានធានានិងគោរពតាមការពិតជាក់ស្តែង។ 
វៀតណាមត្រៀមជាស្រេចជួបសន្ទនាជាមួយសហរដ្ឋអាមេរិកអំពីភាពខុសគ្នានៃសិទ្ធិមនុស្ស - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  

នាថ្ងៃទី ៤ ខែកក្កដា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស វៀត ណាម ក្នុងឆ្លើយសំណួរស្តីពីការវាយតម្លៃរបស់វៀតណាមលើរបាយការណ៍អំពីសេរីភាពសាសនាអន្តរជាតិ របស់ក្រសួងការបរទេសអាមេរិក ដែលក្នុងនោះ ថ្វីត្បិតែបានទទួលស្គាល់សមិទ្ធផលនិងវឌ្ឍនភាពរបស់វៀតណាមក្នុងការធានានិងលើកកម្ពស់ជីវភាពជំនឿសាសនាក៏ដោយ ប៉ុន្តែ នៅតែមានការវាយតម្លៃមិនបរានុម័ត  មួយចំនួនដោយផ្អែកលើពត៌មានមិនពិតអំពីវៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីថា៖ “គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងធានាសេរីភាព មានជំនឿសាសនានិងសេរីភាពមិនមានជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងប្រព័ន្ធច្បាប់ដែលត្រូវបានធ្វើវិសោ ធនកម្មដោយឥតឈប់ឈររបស់វៀតណាម ដែលជានិច្ចកាលត្រូវបានធានានិងគោ រពតាមការពិតជាក់ស្តែង។ វៀតណាមត្រៀមខ្លួនជាស្រេច សហការនិងជួបសន្ទនាជាមួយអាមេរិកក្នុងបញ្ហានេះដើម្បីកាត់បន្ថយគម្លាត ក៏ដូចជាជំរុញការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ”។

ពាក់ព័ន្ធនឹងព័ត៌មានដែលអាមេរិកសម្រេចចិត្តដាក់ពន្ធខ្ពស់លើផលិតកម្មដែកថែបមួយចំនួនរបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា: “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានព្រមាននិងដាក់អនុសាសន៍ទៅកាន់សហគ្រាសក្នុងស្រុកអំពីការដែលស្ថាប័នរស៊ើបអង្កេតនៃបណ្តាប្រទេសនាំចូល ក្នុងនោះមានសហរដ្ឋអាមេរិក អាចផ្លាស់ប្តូរបទ បញ្ញត្តិ ដោយកំណត់នូវតម្រូវការតឹងរឹង នៅក្នុងករណីនៃការស៊ើបអង្កេតស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដើម្បីឱ្យសហគ្រាសវៀតណាមសិក្សានិងដាក់ចេញនូវយុទ្ធសាស្រ្តធ្វើអាជីវកម្មសមស្រប។ ស្ថាប័ននានារបស់វៀតណាមនឹងបន្តធ្វើការពិភាក្សាជាមួយភាគីអាមេរិក ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម ដោយអនុ លោមតាមបទប្បញ្ញត្តិនៃច្បាប់ និងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភព លោក។ ទន្ទឹមជាមួយគ្នានោះ ប្តេជ្ញារាំងស្កាត់នូវអំពើគេចវេសខុសច្បាប់និងការក្លែងបន្លំប្រភពដើមផងដែរ”។

ធ្វើការអាត្ថាធិប្បាយអំពីការការបះបោរនាពេលថ្មីៗនេះរបស់ក្រុមឧទ្ទាម Houthi ដែលអនុវត្តន៍ការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមបានជំទាស់រាល់សកម្មភាពបំផ្លាញនូវសុវត្ថិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា និងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធ ព្យាយាមដោះស្រាយការខ្វែងគំនិត តាមរយៈសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅបញ្ចប់អំពើហិង្សានាពេលឆាប់ៗនេះ ដើម្បីស្តារសន្តិភាពឡើងវិញនិងស្ថេរភាពនៅក្នុងតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ