វៀតណាមត្រៀមជាស្រេចជួយឧបត្ថម្ភប្រជាជនឡាវជំនះពុះពារលើផលវិបាកដោយការបាក់ទំនប់វារីអគ្គិសនីនៅខេត្ត Attapeu

(VOVWORLD) - បន្ទាប់ពីបានទទួលព័ត៌មានថា វារីអគ្គិសនីនៅខេត្ត Attapeu ប្រទេសឡាវត្រូវបាក់នោះ នាថ្ងៃទី២៤ខែកក្កដា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានផ្ញើរសារទូរលេខចូលរួមសាកសួរសុខទុក្ខជូនដល់ អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thongloun Sisoulith។ 
វៀតណាមត្រៀមជាស្រេចជួយឧបត្ថម្ភប្រជាជនឡាវជំនះពុះពារលើផលវិបាកដោយការបាក់ទំនប់វារីអគ្គិសនីនៅខេត្ត Attapeu - ảnh 1 ទិដ្ឋភាពជន់លិចទឹកនៅ Attapeu ដោយសារការបាក់ទំនប់វារីអគ្គិសនី

ទន្ទឹមជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh ក៏បានអញ្ជើញផ្ញើរសារសាកសួរសុខទុក្ខចូលរួមរំលែក ទុក្ខជូនដល់រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។

ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឡាវ លោក Thongloun Sisoulith ដោយបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេច សម្រាប់ជួយឧបត្ថម្ភប្រជាជនឡាវជាភាតរៈ ជម្នះលើផលវិបាកដែលកើតមានឡើង ដោយឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនី។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការបាក់ទំនប់វារីអគ្គិសនីនៅឡាវ៖ ក្រុមហ៊ុន Hoang Anh Gia Lai កំពុងខ្នះខ្នែងជម្លៀសកម្មករ២៦នាក់ចេញពីតំបន់រងគ្រោះ។

សូមគូសបញ្ជាក់ថា៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២៣ខែកក្កដា តាមម៉ោងវៀតណាម វារីអគ្គិសនី Sepien Senamnoi នៅឡាវ ត្រូវបាក់ បណ្តាលឲ្យភូមិចំនួន១០ត្រូវជន់ លិចដោយទឹក ហើយស្រុក Sanamxay ត្រូវហ៊ំព័ទ្ធដោយទឹកទាំងស្រុង។ យោង តាមព័ត៌មានដំបូង ការបាក់ទំបន់វារីអគ្គិសនីនៅឡាវធ្វើឲ្យមនុស្សរាប់រយនាក់បាត់ ខ្លួន ខណៈដែលផ្ទះសំបែង១.៣០០និងមនុស្ស៦.៦០០នាក់រង់ផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ