វៀតណាមត្រៀមបើកប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាល នាថ្ងៃទី ១៣ ខែមីនា
(VOVWORLD) - តាមការគ្រោងទុក ប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាល នឹងត្រូវបានបើកនា រសៀលថ្ងៃទី ១៣ ខែមីនា។ នេះគឺជាជំហានដំបូង សំដៅឆ្ពោះទៅរកការបង្កើត ប្រព័ន្ធរាយការណ៍ជាតិនៅចុងឆ្នាំ ២០២០ នេះ។
ប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung ដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានា សម្រាប់ត្រៀមអោយការប្រកាសអំពីប្រតិបត្តិការផ្នែកមួយចំនួននៃប្រព័ន្ធរាយការណ៍ព័ត៌មានដល់រដ្ឋាភិបាល (រូបថត៖ Chinhphu.vn)
|
សូមជម្រាបថា ប្រព័ន្ធព័ត៌មានរាយការណ៍ជូនរដ្ឋាភិបាលគឺជាប្រព័ន្ធ សម្រាប់ ប្រមូលនិងបញ្ចូលទិន្នន័យរបាយការណ៍របស់ទីភ្នាក់ងាររដ្ឋបាល របស់រដ្ឋ ដើម្បី ប្រមូលផ្តុំនិងវិភាគទិន្នន័យ បម្រើដល់ទិសដៅនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី។ ទន្ទឹមជាមួយគ្នានោះ ត្រូវធានាឱ្យមានភាពស៊ីជម្រៅ រវាងការអនុវត្ត ប្រកបដោយភាពច្នៃប្រឌិតនិងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បង្កើនការផ្សព្វផ្សាយ ដោយតម្លាភាពនិងបង្កើនគណនេយ្យភាពរបស់ទីភ្នាក់ងាររដ្ឋ បាលរបស់រដ្ឋ ក្នុង ការផ្តល់ ព័ត៌មាននិងទិន្នន័យសម្រាប់បម្រើការបញ្ជាណែនាំ និងការគ្រប់គ្រង របស់ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី។
ប្រព័ន្ធនេះរួមមានក្រុមទិន្នន័យ៖ ព័ត៌មានសេដ្ឋកិច្ច-សង្គម ប្រចាំថ្ងៃ ទិដ្ឋភាពសេដ្ឋ កិច្ច -សង្គម ក្រសួងស្ថាប័ន រដ្ឋាភិបាលអេឡិចត្រូនិក សន្ទស្សន៍អន្តរជាតិ បរិស្ថាន និងមតិសាធារណៈជាដើម ។ មុខងារសំខាន់ៗ នៃប្រព័ន្ធរួមមាន៖ គ្រប់គ្រងយន្តការ រាយការណ៍ សន្ទស្សន៍សេដ្ឋកិច្ច-សង្គម បូកសរុប វិភាគ ការព្យាករណ៍ បញ្ជី ព័ត៌មានប្រតិបត្តិការ ធ្វើបច្ចុប្បន្នភាព ការអនុម័តនិងការបញ្ជូនរបាយការណ៍៕