វៀតណាមត្រៀមរៀបចំបង្ការនឹងអាសន្នរោគ Ebola

វៀតណាមត្រៀមរៀបចំបង្ការនឹងអាសន្នរោគ Ebola - ảnh 1
វៀតណាមត្រៀមរៀបចំបង្ការនឹងអាសន្នរោគ Ebola (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២០ សីហា វិទ្យាស្ថាន Pasteur​ ទីក្រុងហូជីមិញបាន សហការជាមួយមន្ទីរសុខាភិបាលទីក្រុងបានដំណើរការការងារដាក់ដាច់ដោយ
ឡែក ឃ្លាំមើលចំពោះមនុស្សដែលត្រូវបានសង្ស័យឆ្លងមេរោគ  Ebola ក្នុងសហគមន៍
។ ប្រធានវិទ្យាស្ថាន Pasteur​ ទីក្រុងហូជីមិញ សាស្រ្តាចារ្យរង បណ្ឌិត Phan Trong
Lan បានឲ្យដឹងថា៖ នេះគឺជាលើកដំបូងដែលវៀតណាមត្រូវបង្ការនឹងអាសន្នរោគ
នេះ ប៉ុន្តែ នៅចំពោះគ្រោះអាសន្នវីរុស Ebola  ប្រព័ន្ធសុខាភិបាលបង្ហការនៅ
មូលដ្ឋានបានមានកាត្រៀមរៀបចំ ក៏ដូចជា ការងារ ផ្តល់ដ៏គ្រប់គ្រាន់បណ្ដាលិខិត
តាមដានសុខភាពសំរាប់ភ្ញៀវទេសចរណ៍ ខិតប័ណ្ឌ ជា ដើម។ ខ័ណ្ឌ Thu Duc
និងខ័ណ្ឌទី ៩ គឺជាតំបន់មួយក្នុងចំណោមបណ្ដាតំបន់នៅទីក្រុងហូជីមិញមាន
ភ្ញៀវទេសចរណ៍មជាច្រើននាក់មកពី Nigeria និង Liberia ។ ភ្ញៀវទេសចរណ៍គ្រប់រូបនេះត្រូវបានមជ្ឈមណ្ឌលសុខាភិបាលទុកបំរងផ្តល់
ព័ត៌មានទាក់ទងក៏ដូចជាការបង្ការដំណើរទៅមកក្នុងរយៈពេល ២១ ម៉ោង
គិតតាំងពីពេលចាកចេញពីតំបន់អាសន្នរោគ។ ក្នុងពេលនោះ ទីក្រុង  Da Nang
(ភាគកណ្ដាល វៀតណាម) កំពុងអនុវត្តវិធានការបង្ការនឹងអាសន្នរោគ Ebola
ក្នុងនោះ ប្រមូលផ្តុំ ទៅលើការធ្វើពិនិត្យភ្ញៀវទេសចរណ័ឆ្លងដែនតាមចក្រទ្វា
ព្រំដែននិងការបំពេញលិខិតពិនិត្យសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ