វៀតណាមត្រៀមរៀបចំប្រភពធនធានមនុស្សដើម្បីចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៤ខែតុលា នៅមន្ទីរពេទ្យយោធា១៧៥ ទីក្រុងហូជីមិញ បាន ប្រព្រឹត្តទៅជំនួបធ្វើការ ត្រួតពិនិត្យការងារត្រៀមរៀបចំទទួលកងពេទ្យកម្រិត ២លេខ១ដែល វិលត្រឡប់មកប្រទេសវិញក្រោយពីសម្រេចភារកិច្ចនៅប្រទេសសូដង់ខាងត្បូង។ 
វៀតណាមត្រៀមរៀបចំប្រភពធនធានមនុស្សដើម្បីចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1កងពេទ្យកម្រិត២លេខ១ទៅបំពេញភារកិច្ចនៅសូដង់ខាងត្បូង (រូបថត៖ sggp.org.vn) 

  ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ជាតិវៀតណាម ប្រធានគណៈកម្មការនៃក្រសួងការពារជាតិទទួលបន្ទុកការចូល រួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានអញ្ជើញធ្វើជា ប្រធាននៅជំនួបធ្វើការនេះ។

        តាមព័ត៌មាននៅជំនួបធ្វើការនេះបានអោយដឹងថា ពិធីចេញដំណើររបស់ កងពេទ្យកម្រិត ២លេខ២ ទៅកាន់ស៊ូដង់ខាងត្បូងដើម្បីបំពេញភារកិច្ចជំនួស អោយកងពេទ្យកម្រិត២លេខ១នោះ គ្រោងនឹងបានរៀបចំឡើងនាថ្ងៃទី១៣ ថ្ងៃ ទី១៩ និងថ្ងៃទី២៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ។ ទន្ទឹមនឹងនោះ នាថ្ងៃទី២ ខែធ្នូ ក្រសួងការពារជាតិនឹងរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការនិងលើកសរសើរកងពេទ្យកម្រិត២លេខ១ ក្រោយពីបានសម្រេចភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិរួចមក។

        រាយការណ៍អំពីដំណើរការត្រៀមរៀបចំសម្រាប់កងពេទ្យកម្រិត២លេខ៣ វរសេនីយ៍ឯក Hoang Kim Phung បានអោយដឹងថា នាបច្ចុប្បន្ន ការងាររៀបចំ បុគ្គលិកនិងផែនការហ្វឹកហ្វឺនសម្រាប់កងពេទ្យកម្រិត២លេខ៣កំពុងបានដំណើរការយ៉ាងសកម្ម។ កងពេទ្យកម្រិង២លេខ៣មានកម្មាភិបាលនិងបុគ្គលិកចំនួន ៧០នាក់។ ការងារហ្វឹកហ្វឺននឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ពេលដែលបានបញ្ជូនទៅជំនួសអោយកងពេទ្យកម្រិត២លេខ២នាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ