វៀតណាមត្រៀមរៀបចំសម្រាប់ AIPA លើកទី ៤១ យ៉ាងសកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ និងជាប្រធានគណកម្មធិការបញ្ជាណែនាំថ្នាក់ជាតិ បានដឹកនាំសម័យប្រជុំលើកទី ២ នៃគណកម្មាធិការបញ្ជាណែនាំថ្នាក់ជាតិ និងគណៈចាត់តាំង AIPA លើកទី ៤១។
វៀតណាមត្រៀមរៀបចំសម្រាប់ AIPA លើកទី ៤១ យ៉ាងសកម្ម - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ VOV)

នៅក្នុងសម័យប្រជុំនេះ សមា ជិកនៃគណកម្មាធិការបញ្ជាណែនាំបានធ្វើការពិភាក្សាអំពីការងារត្រៀមរៀបចំ សម្រាប់សម័យបើកកិច្ចប្រជុំ AIPA និងសកម្មភាពសំខាន់ៗ ដូចជាសម័យបើក សម័យប្រជុំពេញអង្គលើកទី ១ កិច្ចប្រជុំនៃគណកម្មាធិការសេដ្ឋកិច្ច គណកម្មាធិការសង្គម សម័យ បិទ និងពិធីប្រគល់តំណែងប្រធាន AIPA។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖“យើងចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស គណកម្មធិការកិច្ចការបរទេសមជ្ឈឹមបក្ស ដើម្បី ត្រៀមរៀបចំ យ៉ាងហ្មត់ចត់ ឲ្យសមស្របនឹងស្ថានភាពនៅលើពិភពលោក និងក្នុងតំបន់។ ទន្ទឹមនឹងនេះ យើងគប្បីខិតខំប្រឹងប្រែងឆ្លៀតយកលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដូចជាយន្តការសហប្រតិបត្តិការរវាង AIPA និងអាស៊ាន។ ដោយផ្អែកលើមូលដ្ឋាននេះ ជាមួយនឹងស្ថានភាពថ្មី យើងត្រូវខិតខំប្រឹងប្រែងបង្ហាញតួនាទីជាអ្នកដឹកនាំ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ដើម្បីបង្កើតការស្រុះចិត្តគំនិត ក៏ដូចជាការគាំទ្រខ្ពស់ពីបណ្ដាប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ