វៀតណាមត្រូវការអាជីវកម្មដូច Viettel ឲ្យបានច្រើនថែមទៀត

(VOVWORLD) -នារសៀលថ្ងៃទី២៦មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃសម្ព័នក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ស្តីពីស្ថានភាពផលិតកម្មធ្វើអាជីវកម្មក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍អភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុនផងដែរ។ 
វៀតណាមត្រូវការអាជីវកម្មដូច Viettel ឲ្យបានច្រើនថែមទៀត - ảnh 1កម្មាភិបាលនិងយុទ្ធជននៃសម្ព័ន្ធក្រុមហ៊ុន Viettel ទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (រូបថត៖ VGP/Quang Hiếu ) 

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ស្នាដៃដែលសម្ព័ន្ធក្រុមហ៊ុន Viettel ទទួលបាននាពេលកន្លងទៅ។ សម្ព័ន្ធក្រុមហ៊ុនបានម្ចាស់ការលើបច្ចេកវិទ្យាទំនើបនិងកំពុងឆ្ពោះទៅរកបច្ចេកវិទ្យាជឿនលឿនបំផុត របស់ពិភពលោក។ ទល់នឹងបច្ចុប្បន្ននេះ Viettel ជាអាជីវកម្មមានការវិនិយោគទៅកាន់ប្រទេសក្រៅនិងដើរជួរមុខក្នុងការបង្កើតខឿនឧស្សាហកម្មសន្តិសុខបណ្តាញអ៊ិនធ្វើណិតនៅវៀត ណាម។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន ត្រូវជាអ្នកត្រួសត្រាយផ្លូវ ក្នុងបដិវត្តន៍៤.០និងធ្វើឲ្យរីកសាយភាយទៅវិស័យផ្សេងៗ រួមទាំងផលិតផលសេវាសន្តិសុខបណ្តាញអ៊ិនធើណិត។ លោករដ្ឋមន្ត្រីក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនផ្តោតសំខាន់ លើការកសាងយន្តការគ្រប់គ្រងទំនើប ជំនាញដោយស្មារតីផ្លាស់ប្តូរយន្តការគ្រប់គ្រង ដើម្បីសម្ព័ន្ធក្រុមហ៊ុន Viettel កាន់តែអភិវឌ្ឍ ន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ