វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់ខ្លួននៅក្នុងការចូលរួមយន្តការ UPR

(VOVWORLD) - សិក្ខាសាលាក្រោមប្រធានបទ «ព័ត៌មានស្តីពីផែនការមេ ដើម្បីអនុវត្តវដ្តអនុសាសន៍របស់ UPR វដ្តទី៣ ដែលប្រទេសវៀតណាមបានទទួលយក” បានប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិក្នុងឱកាសបើកសិក្ខាសាលានោះ លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានអះអាងថា ដោយមានគោលនយោបាយដោយឥតងាករេស្តីពីកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស វៀតណាមបានផ្តោត ការយកចិត្តទុកដាក់យ៉ាងខ្លាំង និងចូលរួមយ៉ាងម៉ឹងម៉ាត់និងពេញលេញទៅក្នុង  យន្តការពិនិត្យជាសកលតាមកាលកំណត់ស្តីពីសិទ្ធិមនុស្ស (UPR) ចាប់តាំងពីវដ្តទី១ (ឆ្នាំ២០០៩)។ លោក Le Hoai Trung បានឲ្យដឹងថា៖

«យើងខ្ញុំបានមានផែនការមេ ហើយលោកនាយករដ្ឋមន្រ្តីវៀតណាមបានអនុម័តលើការអនុវត្តតាមរាល់ការសន្យារបស់ វៀតណាម ពោលគឺត្រូវធ្វើយ៉ាងដូចម្តេចដើម្បីអនុវត្តអនុសាសន៍នានា ដែលយើងខ្ញុំបានទទួលយកផងដែរ។        រដ្ឋាភិបាលវៀតណាមបានសង្ឃឹមថានឹងផ្ទៀងស្តាប់រាល់យោលបក់របស់ភាគីពាក់ព័ន្ធនានា ក៏ដូចជាយោបល់របស់មិត្តភក្តិអន្តរជាតិស្តីអំពីវិធីដែលធ្វើយ៉ាងមេចដើម្បីមានជំហានជាបន្តទៀតក្នុងការអនុវត្តអនុសាសន៍ស្របតាមផែនការមេប្រកបដោយប្រសិទ្ធភាពផងដែរ»។

ការប្តេជ្ញានិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការចូលរួមយន្តការ UPR ក៏ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃយ៉ាងខ្ពស់នៅក្នុងសុន្ទរកថារបស់តំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម គឺលោកស្រី Caitlin Wiesen - ប្រធានក្រុមគ្រប់គ្រងលទ្ធផលនៃអភិបាលកិច្ចនិងច្បាប់នៃ អ. ស. ប ប្រចាំនៅ វៀតណាម និងជាតំណាងអង្គការ UNDP ប្រចាំនៅវៀតណាម បានឲ្យដឹងថា៖

« ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមសម្រេចបាននូវជំហានល្អក្នុងការជំរុញនិងការពារសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដ៏សំខាន់ៗ។ ការវិវឌ្ឍន៍ដ៏វិជ្ជមានទាំងនេះ ត្រូវបានទទួលស្គាល់និងអបអរសារទរពីបណ្តាប្រទេសដទៃទៀតនៅក្នុង  UPR ។ ក្នុងនាមជាដៃគូយូរអង្វែងរបស់រដ្ឋាភិបាលវៀតណាម ដោយមានការជួយគាំទ្រវៀតណាមអស់រយៈពេលវដ្តទី ៣ នៃដំណើរការ UPR នោះ អ.ស.ប នឹងបន្តប្រមូលផ្តុំប្រភពធនធានទាំងអស់ដើម្បីពង្រឹងនិងអភិវឌ្ឍន៍រាល់អាទិភាពរបស់យើងខ្ញុំ ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនៅខាងក្រោយនោះទេ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ