វៀតណាមត្រូវបានអញ្ជើញទៅ​ចូលរួមកិច្ចប្រជុំកំពូល G7

(VOVWORLD) - ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី២៣ ខែមីនា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសការអញ្ជើញថ្នាក់ដឹកនាំវៀតណាម ចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់ពីថ្ងៃទី ២០ - ២១ ឧសភា។
វៀតណាមត្រូវបានអញ្ជើញទៅ​ចូលរួមកិច្ចប្រជុំកំពូល G7 - ảnh 1អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

ចំពោះព័ត៌មានដែលថា ប្រទេសជប៉ុនមានបំណងអញ្ជើញវៀតណាមនិងឥណ្ឌូណេស៊ីចូលរួមកិច្ចប្រជុំ G7 គឺបង្ហាញពីការយកចិត្តទុកដាក់របស់ជប៉ុនចំពោះទំនាក់ទំនងជាមួយអាស៊ាន ហើយមានបំណងចង់លើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ខ្លាំងក្លានិងជាក់ស្តែង ក្នុងទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជប៉ុន ដែលរួមចំណែកយ៉ាងសកម្មដល់គោលដៅរួមកឺសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។ វៀតណាមបានស្វាគមន៍ និងត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយបណ្តាប្រទេសអាស៊ាននិងជប៉ុន ជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មីមួយ ដោយឆ្ពោះទៅខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុននៅឆ្នាំ ២០២៣៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ