វៀតណាមថ្កោលទោសការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់នៅស៊ីរី

(VOVWORLD) - វៀតណាមថ្កោលទោសការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់នៅស៊ីរី។
វៀតណាមថ្កោលទោសការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់នៅស៊ីរី - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ VNA)
នាថ្ងៃទី ៦ មេសា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី នាថ្ងៃទី ១ មេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖ វៀតណាមថ្កោលទោសការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់នៅស៊ីរី។ ការិយាល័យតំណាងការទូត និងកុងស៊ុលត្រូវតែគោរព និងការពារស្របតាមច្បាប់អន្តរជាតិ។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ មិនប្រើប្រាស់កម្លាំងហិង្សា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ជៀសវាងការបង្កើនភាពតានតឹងក្នុងតំបន់ និងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ ១៩៦១ ធានាអាយុជីវិត សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន សមាជិកនៃស្ថាប័នតំណាង និងក្រុមគ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ