វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារ ហិង្សាលើជនស៊ីវិលនៅតំបន់ហ្គាហ្សា

(VOVWORLD) - វៀតណាមគាំទ្រ ហើយត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ។
វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារ ហិង្សាលើជនស៊ីវិលនៅតំបន់ហ្គាហ្សា - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang 

នាថ្ងៃទី ១៨ តុលា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានការណ៍តានតឹងឡើងជណ្ដើរនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ វៀតណាមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដោយហិង្សាសំដៅលើជនស៊ីវិល មូលដ្ឋានមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ វៀតណាមអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ភ្លាមមួយរំពេច និងបញ្ចប់សកម្មភាពប្រើប្រាស់កម្លាំងអាវុធ គោរពច្បាប់មនុស្សធម៌អន្តរជាតិ បន្តការចរចា និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចឲ្យបានដំណោះស្រាយប្រកបដោយយុត្តិធម៌ សមស្រប និងយូរអង្វែងសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា ធានាអាយុជីវិត សន្តិសុខ និងសុវត្ថិភាពជូនប្រជាជន។ វៀតណាមគាំទ្រ ហើយត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញកិច្ចសន្ទនា និងជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ជម្លោះ រួមចំណែកធានាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ