វៀតណាមថ្កោលទោសយ៉ាងខ្លាំងលើអំពើវាយប្រហារដោយហិង្សា និងអមនុស្សធម៌លើខ្សែផ្លូវនាវាចរណ៍អន្តរជាតិ
(VOVWORLD) - តាមព័ត៌មានបឋម មានសមាជិកនាវិកជនជាតិវៀតណាម៤នាក់នៅលើនាវា សមាជិកនាវិក១នាក់បានស្លាប់ ចំណែកសមាជិកនាវិក៣នាក់ទៀតមានសុខភាពធម្មតា។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ |
កាលពីថ្ងៃទី ៧ មីនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹង ព័ត៌មានអំពីសមាជិកនាវិកវៀតណាមនៅលើនាវា True Confidence ដែលរងការ វាយប្រហារដោយកងកម្លាំង Houthi ខណៈពេលកំពុងធ្វើដំណើរដឹកជញ្ជូនដែកពីប្រទេស ចិនទៅកាន់អារ៉ាប៊ីសាអូឌីតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងការបរទេស បានដឹកនាំស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីតនិងយេម៉ែន និងស្ថានទូតវៀត ណាមប្រចាំនៅអេហ្ស៊ីបនិង Djibouti ធ្វើការទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស្នើ ឲ្យផ្តល់ព័ត៌មានអំពីស្ថានភាពរបស់ពលរដ្ឋវៀតណាមនៅលើនាវា។ តាមព័ត៌មានបឋម មានសមាជិកនាវិកជនជាតិវៀតណាម៤នាក់នៅលើនាវា សមាជិកនាវិក១នាក់បានស្លាប់ ចំណែកសមាជិកនាវិក៣នាក់ទៀតមានសុខភាពធម្មតា។ វៀតណាមថ្កោលទោសយ៉ាងខ្លាំងលើអំពើវាយប្រហារដោយហិង្សា និងអមនុស្ស ធម៌តម្រង់ទៅលើជនស៊ីវិលស្លូតត្រង់ និងមធ្យោបាយដឹកជញ្ជូនស៊ីវិលនៅលើខ្សែផ្លូវនាវាចរណ៍ អន្តរជាតិ។ វៀតណាមសំណូមពរឲ្យភាគីពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ កម្លាំង ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពសម្រាប់ខ្សែផ្លូវនាវាចរណ៍អន្តរជាតិ អនុលោមតាមច្បាប់អន្តរជាតិ៕