វៀតណាមថ្កោលទោសអំពើហឹង្សាចំពោះកុមារ

វៀតណាមថ្កោលទោសអំពើហឹង្សាចំពោះកុមារ - ảnh 1
តំណាងនៃគណៈប្រតិភូរបស់វៀតណាម បានមានសន្ទរកថានៅសម័យប្រជុំប្រចាំឆ្នាំលើកទី ២៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.។ (Image: Vietnam+)

(VOVworld) - នារសៀលថ្ងៃទី ១៣ មិនា តំណាងនៃគណៈប្រតិភូរបស់វៀតណាម បានមានសន្ទរកថានៅសម័យប្រជុំប្រចាំឆ្នាំលើកទី ២៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
អ.ស.ប.។ ក៏ក្នុងសម័យប្រជុំលើកនេះ សម័យសន្ទនាជាមួយបេសកជនពិសេស របស់អគ្គលេខាធិការ អ.ស.ប. ចំនួន ២ រូបអំពីអំពើហឹង្សាចំពោះកុមារនិងអំពី កុមារជាមួយជំលោះដោយប្រដាប់អាវុធបានប្រព្រឹត្តទៅផងដែរ។ វៀតណាម
វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់បេសកជនពិសេស បណ្ដាស្ថាប័ននៃ
អ.ស.ប. និងសហគមន៍អន្តរជាតិក្នុងការទប់ស្កាត់បំបាត់ចោលអំពើហឹង្សាចំពោះ កុមារនិងការពារសិទ្ធិសំរាប់កុមារក្នុងជំលោះប្រដាប់អាវុធ។ វៀតណាមអះអាង
ថា៖ ដើម្បីរួមចំណែកការពារសិទ្ធិសំរាប់កុមារ យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការជួយឧបត្ថម្ភខាងបច្ចេកទេសរវាងរដ្ឋាភិបាលបណ្ដាអង្គការក្នុងតំបន់និង
អន្តរជាតិស្ថាប័ននៃអ.ស.ប.និងអង្គការក្រៅរដ្ឋាភិបាល។ យុទ្ធសាស្ត្រវិធានការទប់
ស្កាត់មានអត្ថន័យដ៏សែនសំខាន់ក្នុងការរាំងស្កាត់ជំលោះដែលជាមួលហេតុស្នូល
នៃការរំលោភលើសិទ្ធិកុមារក្នុងសង្គ្រាមទន្ទឹមនឹងនោះកាត់បន្ថាយការរងឥទ្ធិពល របស់ជំលោះចំពោះកុមារ ផងដែរ។ ភាគីវៀតណាមបានចាត់ទុកថា៖ អំពើហឹង្សា
ការប្រព្រឹត្តការកាចសាហាវចំពោះកុមារត្រូវផ្តន្ទាទោស។រដ្ឋាភិបាលនៃបណ្ដា
ប្រទេសត្រូវយកចិត្តទុកដាក់និងបន្តការកែទម្រង់ប្រព័ន្ធច្បាប់កសាងបណ្ដាកម្មវិធី
ធ្វើសកម្មភាពនិងគោលនយោបាយផ្តល់អាទិភាពដល់កិច្ចការពារសិទ្ធិសំរាប់កុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ