វៀតណាមទាក់ទាញគម្រោង FDI ដោយមានបច្ចេកវិទ្យាខ្ពស់ដែលមិនប៉ះពាល់ ដល់បរិស្ថាន

(VOVWORLD) - ក្រោយរយៈពេល៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) កន្លងមក តំបន់សហគ្រាស FDI កំពុងក្លាយទៅជាផ្នែកសំខាន់មួយនៃខឿន សេដ្ឋកិច្ចជាតិ ដោយស្រូបយក២៥% GDP ៧០%នៃទំហំនាំចេញ ព្រមទាំងបង្កើត ការងារធ្វើសម្រាប់ពលករប្រមាណពី ៨ទៅ៩ លាននាក់ផងដែរ។

  តាមរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung អោយដឹងថា នេះជាពេលវេលាដ៏ល្អដើម្បីកែប្រែគោលនយោបាយនិងយុទ្ធ សាស្ត្រក្នុងការទាក់ទាញទុន FDI ដោយសារតែ វៀតណាមកំពុងក្លាយទៅជា គោលដៅវិនិយោគរបស់វិនិយោគិនអន្តរជាតិ។ លោក Nguyen Chi Dung ចាត់ ទុកថា ការទាក់ទាញទុន FDI នាពេលខាងមុខត្រូវមានការជ្រើសរើសអោយបាន ហ្មត់ចត់។ តាមនោះ ចាំបាច់ទាក់ទាញគម្រោង FDI ដោយមានបច្ចេកវិទ្យាខ្ពស់ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកបានសង្កត់ធ្ងន់ថា៖

        “យើងចាំបាច់ដាក់ចេញរបាំងបច្ចេកទេសអោយបានសមស្របទៅនឹងការ សន្យាអន្តរជាតិនានាដែលយើងបានចូលរួម។ បញ្ហាសំខាន់នាពេលខាងមុខគឺត្រូវ ជ្រើសរើសវិនិយោគិនដ៏ល្អដោយមានគុណភាពនិងប្រសិទ្ធភាពជាពិតប្រាកដ។ តាមនោះ យើងនឹងផ្ដោតទៅលើគម្រោងវិនិយោគដែលមានបច្ចេកវិទ្យាខ្ពស់ មាន សេវាកម្មថ្មីៗដូចជាសេវាកម្មហិរញ្ញវត្ថុនិង logistics។ ដោយហេតុនេះ ត្រូវការមាន ការកែប្រែគោលនយោបាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ