វៀតណាមទាក់ទាញបាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលានដុល្លាអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦

វៀតណាមទាក់ទាញបាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលានដុល្លាអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦ - ảnh 1
មូលដ្ឋានផលិតកម្មមួយនៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម (រូបថត៖Hai Au/TTXVN)

(VOVworld) - នាយកដ្ឋានវិនិយោគបរទេសចំណុះក្រសួងផែនការនិងវិនិយោគវៀត
ណាមបានឲ្យដឹងថា គិតរហូតដល់ដំណាច់ខែមេសា ក្នុងទូទាំងប្រទេសទាក់ទាញ
បាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលានដុល្លាអាមេរិក​ កើនឡើង៨៥% បើ
ប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ វិស័យឧស្សា
ហកម្មផលិតកម្មជាវិស័យទាក់ទាញការ វិនិយោគបរទេសធំបំផុតដោយទទួលបាន
ប្រភពទុនចុះបញ្ជីជិត៥ពាន់៣រយលានដុល្លាអាមេរិក។បន្ទាប់នោះគឺសកម្មភាព
ជំនាញការ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិស័យលក់ដុំលក់រាយនិងជួសជុលរថយន្ត។
លើទូទាំងប្រទេសមាន៤១ខេត្តដែលមានគំរោងការណ៍វិនិយោគផ្ទាល់បរទេសដែល
ត្រូវបានផ្ដល់លិខិតអនុញ្ញាតិក្នុងរយៈ ពេល៤ខែដើមឆ្នាំ។ក្នុងចំណោមប្រទេសនិង
តំបន់ដែនដីចំនួន៤៥ដែលមានគំរោង ការណ៍វិនិយោគថ្មីនៅវៀតណាមក្នុងរយៈ
ពេលនេះ កូរ៉េខាងត្បូងជាវិនិយោគិនធំ បំផុត បន្ទាប់នោះគឺសឹង្ហបុរី តៃវ៉ាន់ (ចិន)
ជប៉ុន ម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ