វៀតណាមទទួលបានការវាយតម្លៃថា មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំនិងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - គេហទំព័រ armchairtrader.com ដែលជាគេហទំព័រទីផ្សារហិរញ្ញវត្ថុបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី ២០ ខែតុលា ដែលក្នុងនោះបានវាយតម្លៃថា វៀតណាមមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំហើយនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមអត្ថបទនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានភាពធន់នឹងជំងឺរាតត្បាតកូវីដ ១៩ ហើយក៏អាចទទួលបានអត្ថប្រយោជន៍ពីនិន្នាការនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ផងដែរ។ Vietnam Holding ដែលជាមូលនិធិវិនិយោគដែលបានចុះបញ្ជីក្នុងទីក្រុងឡុងដ៍ ដែលវិនិយោគនៅក្នុងក្រុមហ៊ុនដែលមានកំណើនខ្ពស់ មានមូលដ្ឋាននៅប្រទេសវៀតណាម ចាត់ទុកថា វៀតណាមនឹងក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនល្អបំផុត នៅក្នុងពិភពលោកនៅពេលដែលជំងឺរាតត្បាតត្រូវបានបញ្ចប់។

អត្ថបទនេះបានគូសបញ្ជាក់ថា ទីផ្សារភាគហ៊ុនវៀតណាមក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលដំណើរការល្អបំផុតនៅអាស៊ី កើនឡើងជាង 23% នៅឆ្នាំនេះ។ Dynam Capital Management ដែលជាអ្នកគ្រប់គ្រងមូលនិធិនៃក្រុមហ៊ុន Vietnam Holding Limited បាននិយាយថា ទោះបីជាវិនិយោគិនបរទេសធំៗជាច្រើនបានដកខ្លួនចេញពីទីផ្សារភាគហ៊ុនវៀតណាមក្នុងកំឡុងឆ្នាំ ២០២០- ២០២១ ក៏ដោយ ប៉ុន្តែការចូលរួមរបស់អ្នកវិនិយោគលក់រាយបានគាំទ្រយ៉ាងសំខាន់សម្រាប់ ទីផ្សារ។ បច្ចុប្បន្នវៀតណាមមានគណនីជួញដូរមូលបត្រជាង៤លាន ដែលស្មើនឹងប្រមាណ៣%នៃចំនួនប្រជាជនទូទាំងប្រទេស។

ក្រុមហ៊ុន Dynam Capital ក៏មានសុទិដ្ឋិនិយមចំពោះសេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសវៀតណាម ដោយនិយាយថា សេវាហិរញ្ញវត្ថុនៅតែជាវិស័យបែងចែកធំបំផុត។ ប្រការនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យនេះនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ