វៀតណាមទទួលបានបទពិសោធន៍ជាច្រើនរបស់ទ្វីបអឺរ៉ុបក្នុងការធានាសន្តិសុខសង្គម

(VOVWORLD) - អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Cuong បាន អះអាងថា បណ្ដាតំបន់និងប្រទេសកំពុងប្រឈមនឹងកាលានុវត្តភាពនិងការសាក ល្បងដែលមួលចូលគ្នា ជាពិសេសគឺការបង្កើននៃគម្លាតអភិវឌ្ឍ គម្លាតចំណូល ការងារធ្វើ ការរើសអើងរវាងអ្នកមាននិងអ្នកក្រ វិសមភាពភេទ ក៏ដូចជាការសាក ល្បងជាសកលនានាដូចជាភេរវកម្ម ឧក្រិដ្ឋជនឆ្លងដែន សន្តិសុខបណ្ដាញ និងបម្រែបម្រួលអាកាសធាតុ ជាដើម។
វៀតណាមទទួលបានបទពិសោធន៍ជាច្រើនរបស់ទ្វីបអឺរ៉ុបក្នុងការធានាសន្តិសុខសង្គម - ảnh 1បណ្ដាតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖TTXVN) 

  នាព្រឹកថ្ងៃទី១៦ ខែឧសភា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa នៅក្នុង ក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) ក្រសួងការបរទេសវៀត ណាមបានសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួង ផែនការនិងវិនិយោគ និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa រៀបចំ “កិច្ច ប្រជុំ ASEM ស្ដីពីការជំរុញការអភិវឌ្ឍដោយគ្របដណ្ដប់ខាងសេដ្ឋកិច្ចសង្គមនៅ អាស៊ីនិងអឺរ៉ុប”។

        ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Cuong បាន អះអាងថា បណ្ដាតំបន់និងប្រទេសកំពុងប្រឈមនឹងកាលានុវត្តភាពនិងការសាក ល្បងដែលមួលចូលគ្នា ជាពិសេសគឺការបង្កើននៃគម្លាតអភិវឌ្ឍ គម្លាតចំណូល ការងារធ្វើ ការរើសអើងរវាងអ្នកមាននិងអ្នកក្រ វិសមភាពភេទ ក៏ដូចជាការសាក ល្បងជាសកលនានាដូចជាភេរវកម្ម ឧក្រិដ្ឋជនឆ្លងដែន សន្តិសុខបណ្ដាញ និងបម្រែបម្រួលអាកាសធាតុ ជាដើម។ ដោយហេតុនេះ ASEM ត្រូវការឯកភាព លើការ យោគយល់និងសកម្មភាព ដើម្បីធានាអោយការអភិវឌ្ឍប្រកបដោយចីរ ភាព នវានុវត្តភាពនិងការគ្របដណ្ដប់ ក្លាយទៅជាគោលដៅខ្ពស់បំផុតនៃកំណើន ហើយក៏ជាកម្លាំងចលករចំពោះវិបុលភាពនៅអាស៊ីនិងអឺរ៉ុបផងដែរ។ គោលនយោ បាយអភិវឌ្ឍក៏ដូចជាគំនិតផ្ដួចផ្ដើមនានារបស់ ASEM ត្រូវការដាក់ប្រជាជនជា មជ្ឈមណ្ឌលនៃការអភិវឌ្ឍ ព្រមទាំងបង្កើនការចូលរួមនិងនាំមកនូវផល ប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជន ផងដែរ។

        ចំណែកឯលោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានអោយដឹងថា នាពេលកន្លងទៅ វៀតណាមទទួល បានបទពិសោធន៍ជាច្រើនរបស់ប្រទេសអឺរ៉ុបនានាក្នុងការដោះស្រាយការសាកល្បងខាងសន្តិសុខសង្គមដូចជាការធានារ៉ាប់រងនិងការកាត់បន្ថយភាពក្រីក្រ។ លោកបានថ្លែងថា៖

        “វិស័យសន្តិសុខសង្គមនៅទ្វីបអឺរ៉ុបមានការអភិវឌ្ឍយ៉ាងខ្លាំង អញ្ចឹងបណ្ដា ប្រទេសអាស៊ី ដែលក្នុងនោះមានវៀតណាម រៀនបានច្រើនពីបណ្ដាមិត្ត។ ថ្មីៗ បំផុតគឺគម្រោងកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម ដែលក្នុងនោះយើង បានរចនាប្រព័ន្ធធានារ៉ាប់រង់ពហុជាន់”។

        កិច្ចប្រជុំពោលខាងលើមានការចូលរួមរបស់តំណាងចំនួន១០០នាក់មកពី បណ្ដាក្រសួង ស្ថាប័ន តំបន់របស់វៀតណាម តំណាងអន្តរជាតិចំនួន៨០នាក់មក ពីប្រទេសជាសមាជិក ASEM ចំនួន៥៣ ហើយតំណាងនៃអង្គការអន្តរជាតិនិង តំបន់នានា ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ