វៀតណាម​ទទួលបានវឌ្ឍនភាពជាច្រើនក្នុងគោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ

(VOVWORLD) - យោងតាមរបាយការណ៍ថ្មីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានឲ្យដឹងថា អត្រានៃភាពក្រីក្ររបស់វៀតណាមបានថយចុះពី ១៨,១% ក្នុងឆ្នាំ ២០១២ មកត្រឹម ៤,៤% នៅឆ្នាំ ២០២១។ 

ទន្ទឹមនឹងនោះ អត្រានៃភាពក្រីក្រពហុវិស័យរបស់វៀតណាមបានថយចុះជាបន្តបន្ទាប់ និងគួរឱ្យកត់សម្គាល់ពី ១៨,១%។ ក្នុងឆ្នាំ ២០១២ មកត្រឹម ៤,៤ % ក្នុងឆ្នាំ ២០២១។ វៀតណាមកំពុងជាប្រទេសឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រពហុវិស័យ។ វៀតណាមបានដាក់បញ្ជូលភាពក្រីក្រពហុវិស័យទៅក្នុងគោលនយោបាយ ហើយបាននាំចេញគោលនយោបាយជាក់ស្ដែងនានា។ លើសពីនេះ វៀតណាមបានផ្លាស់ប្ដូរការវាយតម្លៃស្តង់ដារភាពក្រីក្រជាបន្តបន្ទាប់ ដើម្បីប្រជាជនទទួលបានផលប្រយោជន៍ពីគោលនយោបាយកាន់តែច្រើន។

សមិទ្ធិផលកាត់បន្ថយភាពក្រីក្រក្នុងប៉ុន្មានឆ្នាំកន្លងទៅគឺជា លទ្ធផលនៃការផ្លាស់ប្ដូរថ្មីក្នុងវិធីសាស្រ្តជួយឧបត្ថម្ភដល់ជនក្រីក្ររបស់រដ្ឋាភិបាលវៀតណាម ជាពិសេសទស្សនៈឥតងាករេគឺយកកត្តាមនុស្សជាមជ្ឈភាពនៃការអភិវឌ្ឍ ដើម្បីមិនបំភ្លេចចោលនរណាម្នាក់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ